• 2019-06-20 14:49:16
  • ព័ត៌មាន

ក្រៅ​ពី​អាមេរិក​ឡាទីន មាន​តែ​ប្រទេស​មួយ​គត់​ ដែល​យក​ភាសា​អេស្ប៉ាញ​ជា​ផ្លូវការ ​

  • 2019-06-20 14:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ដឹង​ហើយ​ថា ភាសា​អេស្ប៉ាញ​ ច្រើន​តែ​នៅ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​តាម​តំបន់​អាមេរិក​ឡាទីន (អាមេរិក​ខាង​ត្បូង និង​អាមេរិក​កណ្ដាល) ចំណែក​ឯ ក្រៅ​ពី​តំបន់​នេះ គេ​កម្រ​នឹង​ឃើញ​ប្រទេស​ដែល​យក​ភាសា​នេះ​ធ្វើ​ជា​ភាសា​ផ្លូវ​ការ​ណាស់។

យ៉ាងណាមិញ ប្រទេស​ហ្គីណេ​អេក្វាទ័រ ដែល​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក ជា​ប្រទេស​តែ​មួយ​គត់​ក្រៅ​ពី​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​ជា​ភាសា​ផ្លូវ​ការ។

ការ​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​ជា​ភាសា​ផ្លូវ​ការ​ដូច្នេះ​កើត​ឡើង​ដោយ​សារ​ ការ​ធ្វើ​អាណានិគម​របស់​ពួក​អេស្ប៉ាញ​មក​លើ​ទឹកដី​នៅ​ទ្វីប​អាហ្វ្រិក​មួយ​នេះ​កាល​ពី​ឆ្នាំ១៨៥៨ ហើយ​នៅ​ឆ្នាំ១៩៦៨ ទើប​ប្រទេស​នេះ​បាន​ឯករាជ្យ​ពី​ប្រទេស​អេស្ប៉ាញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភាសា​ផ្លូវការ​ជា​ភាសា​ ដែល​គេ​ប្រើប្រាស់​ចាប់​ពី​ការ​និយាយ​ប្រចាំ​ថ្ងៃ​ធម្មតា រហូត​ដល់​ការ​ប្រើប្រាស់​ក្នុង​ឯកសារ​ផ្លូវ​ច្បាប់ និង​ច្បាប់​ផ្សេង​ៗ​៕​

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់