• 2019-06-22 01:01:00
  • សេដ្ឋកិច្ច

ប្រទេស​មួយ​នៅ​អាស៊ី បង្កើត​​ច្បាប់​កំណត់​ចំនួន​ភ្ញៀវ​ស៊ីការ​មិន​ឲ្យ​លើស​ពី​១៥​តុ

  • 2019-06-22 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល អ៊ូបេគីស្ថាន បាន​បង្កើត​ច្បាប់​ដ៏​រឹតត្បិត​មួយ​​កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​កំណត់​ចំនួន​ភ្ញៀវ ធ្វើ​យ៉ាង​ណា​ឲ្យ​ឲ្យ​មង្គល​ការ​តូច ម្ហូប​តិច។

​ច្បាប់​ដែល​ចែង​ជា​អាទិ៍៖ កំណត់​ឲ្យ​ម្ចាស់​ដើមការ​ហៅ​ភ្ញៀវ​ច្រើន​បំផុត​ត្រឹម ១៥០ នាក់ មិន​ឲ្យ​ជួល​តារា​ចម្រៀង​ច្រើន ហើយ​និង ​មិន​ឲ្យ​ជួល​ឡាន​កូនកំលោះ​កូន​ក្រមុំ​ព្រោងព្រាត​ជាដើម។ ។

ច្បាប់​ដ៏​ចម្រូងចម្រាស​សម្រាប់​ប្រទេស​​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​លោក​ប្រធានាធិបតី Shavkat Mirziyoyev បាន​រិះគន់​​ថា​ការ​ចំណាយ​ "មិន​ចេះ​​អៀនខ្មាស" ដើម្បី​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ ​ដែល​គ្រួសារ​ខ្លះ​ធ្វើ​ហួស​លទ្ធភាព។

BBC បាន​រាយការណ៍​ថា ក្នុង​ប្រទេស​អ៊ូបេគីស្ថាន ​ពិធី​មង្គល​ការ​មួយ​ត្រូវ​ចំណាយ​ប្រហែល​ ២០ ០០០ ដុល្លារ (២​ម៉ឺន​ដុល្លារ) ហើយ​គ្រួសារ​ភាគ​ច្រើន​​មាន​កូន​ ៣​នាក់ ខណៈ​ដែល​ចំណូល​ប្រចាំខែ​របស់​ប្រជាជន​​ប្រទេស​នេះរក​បាន​​ចន្លោះ​ប្រហែល ១០០ ទៅ ៣០០ ដុល្លារ​ប៉ុណ្ណោះ។

​​មុន​ពេល​ច្បាប់​រឹតត្បិត​នេះ​ត្រូវ​បាន​បង្កើត​ឡើង កម្មវិធី​មង្គលការ​មួយ​រោងៗ មាន​ភ្ញៀវ​ចូលរួម​ចន្លោះ​ពី​ ៤០០ នាក់​ ឬ ៤០​តុ ដែល​វា​គឺ​ជា​​រឿង​ទូទៅ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ បើ​ទោះ​ជា​ប្រជាជន​ប្រមាណ ១៣% រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​យ៉ាង​ណា​​ក្តី៕

អាន៖ ការពិត ១០ យ៉ាង គិត​ខុសគ្នាដាច់ស្រលះអំពីទ្វីបអាហ្រ្វិក

អាន៖ គម្រោង​​ព្រៃឈើ​រាង​​​រង្វង់​ដូច​​ចិញ្ចៀន​ដ៏​អស្ចារ្យ​របស់​ជប៉ុន​​ បង្អួត​សម្រស់​ក្រោយ​ដាំដុះ​​កន្លះ​សតវត្ស

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី