• 2019-06-24 03:06:10
  • ព័ត៌មាន

ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់​ និង​អ្នក​របួស​២៤​នាក់​ ក្នុង​ករណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

  • 2019-06-24 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រតិបត្តិការ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ម៉ោង​ ៩​ម៉ោង​៣០​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់​ និង​អ្នក​របួស​២៤​នាក់​ ក្រោយ​ក្រុម​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​បុរស​ ម្នាក់​ ទៀត​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ គេហទំព័រ​របស់ អគ្គស្នងការនគបាលជាតិ បាន​ចេញផ្សាយ​នៅព្រឹក​នេះ។

ប្រភពដដែល​បាន​សរសេរ​ទៀត​ថា ​តុល្យការ​ចុង​ក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ចំនួន​៤៩​ រូប​ក្នុង​នោះ​ស្លាប់​ចំនួន​ ២៥​នាក់​ (​ស្រី​ ៤​ នាក់​)​ហើយ​អ្នក​រង​របួស​ចំនួន​២៤​រូប​ (​ស្រី​ ២​ នាក់​)​។​ ក្រុម​សង្គ្រោះ​នៅ​តែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ដែល​សង្ស័យ​ថា​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​។​

​សូម​ជម្រាប​ជូន​ថា​ អគារ​កំពុង​សង់​ថ្មី​មួយ​កន្លែង​កំពស់​៧​ជាន់​នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ​ ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​បាក់រ​លំនៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់