• 2019-06-24 07:43:14
  • ព័ត៌មាន

ឯកឧត្តម យន្ត មីន ទទួលស្គាល់កំហុស និង​ស្នើទៅ​សម្ដេច​លាលែង​តំណែង​ ពី​អភិបាលខេត្ត​ព្រះសីហនុ

  • 2019-06-24 07:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានទទួលស្គាល់កំហុស​លើ​​​ការ​គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ "គាត់បានស្នើមកខ្ញុំដើម្បី​​លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ នេះជាគឺជា​សារ​ ដែល​សម្ដេច​បាន​សរសេរ​នៅលើ​គណនី​ហ្វេសបុក​សម្ដេច​ផ្ទាល់ នៅ​១ម៉ោង​មុន​នេះ ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ២០១៩។

ចុចអាន៖ ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់​ និង​អ្នក​របួស​២៤​នាក់​ ក្នុង​ករណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

រូបភា​ព​យក​ពី​ផេកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន

សម្ដេច​បាន​សរសេរ​រៀបរាប់​ទៀត​ថា "ខ្ញុំបានយល់ព្រមអោយគាត់លាលែង និង​បានពិភាក្សាជាមួយ សម្តេច ស ខេង យក​ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ​យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូត​ចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។

"ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ"៕

ការសម្រេចចិត្ត​របស់​ ឯកឧត្តម យន្ត មីន អភិបាល​ខេត្ត​​ព្រះសីហនុ ប្រកាស​ទទួល​កំហុស និង​ស្នើ​លាលែង​តំណែង ក្រោយ​ពី​កើត​ហេតុ នៃ​អគារ​កំពុង​សង់​ថ្មី​មួយ​កន្លែង​កម្ពស់​ ​៧​ជាន់​នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ​ ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​បាក់រ​លំនៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។ ការ​បាក់រលំ​អគារ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង របួស​ច្រើននាក់ ហើយ​ក៏​មាន​ប្រតិកម្ម​ពី​មហាជន ចំពោះ​សមត្ថភាព​នៃ​ការគ្រប់គ្រង របស់​ឯកឧត្តម យន្ត មីន ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ផងដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់