• 2019-06-24 09:49:19
  • ព័ត៌មាន

មិនងាយមកទេ! ស្បែកជើង​​បាល់​បោះ​​កំពុង​ល្បី​នៅ​អឺរ៉ុប​ ត្រៀមបង្ហាញខ្លួនឆាប់ៗ ពាក់ហើយដឹងតែសង្ហា និងជឿជាក់ខ្លាំង

  • 2019-06-24 09:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើង Limited Edition របស់ NIKE ប្រភេទ AJ Concord 11 ដែលធ្លាប់ទទួលការគាំទ្រខ្លាំងកាលពីចុងឆ្នាំមុន នឹងមានវត្តមានសាជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខ។

បើតាមក្រុមការងាររបស់ក្រុមហ៊ុន Empyrean Alliance Co., Ltd (EAC Sports) ដែលជាក្រុមហ៊ុននាំចូលស្បែកជើងម៉ាក NIKE មកកម្ពុជាបានឲ្យដឹងថា ការត្រឡប់មកវិញរបស់ AJ Concord 11 គឺធ្វើឡើងក្រោមការសហការជាមួយហាងលក់សំលៀកបំពាក់កីឡា SuperGood ក្រោយមើលឃើញពីសន្ទុះគាំទ្ររបស់អ្នកប្រើប្រាស់កាលពីពេលកន្លងទៅ ក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួល និងទាន់សម័យសម្រាប់អតិថិជនគ្រប់គ្នាផងដែរ។ ត្បិតអី ក្រៅពីផ្ដល់ផាសុកភាពដល់អ្នកពាក់ពេលកីឡាហើយ ស្បែកជើងបាល់បោះប្រភេទនេះ ក៏សមឥតខ្ចោះសម្រាប់បុរសគ្រប់គ្នាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

AJ Concord 11 នឹងដាក់លក់នៅកម្ពុជាចាប់ពីថ្ងៃ ៣០ មិថុនា ២០១៨ នៅហាង SuperGood លើមហាវិថីព្រះសីហនុ។ ដូច្នេះបើទាក់ចិត្ត កុំភ្លេចទៅចាំទិញឲ្យបានមុនគេណា ព្រោះចំនួនមានកំណត់។

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌក្នុងការទិញ សូមទាក់ទងទៅ៖

  • Facebook៖ SUPERGOOD
  • លេខទូរសព្ទ៖ 023 900404
  • អាសយដ្ឋាន៖ ផ្ទះលេខ ៨៧ អគារ DAH ផ្លូវលេខ ៣៩១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ៕

អត្ថបទ៖ សុខណា

មតិយោបល់