- 2019-06-25 01:21:05
- ព័ត៌មាន
រថភ្លើងល្បឿនលឿនរបស់ជប៉ុន ត្រូវផ្អាកដំណើរការរាប់ម៉ោង ដោយសារខ្យងមួយក្បាល
- 2019-06-25 01:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថភ្លើងល្បឿនលឿនរបស់ជប៉ុន ត្រូវផ្អាកដំណើរការរាប់ម៉ោង ដោយសារខ្យងមួយក្បាល
ចន្លោះមិនឃើញ
សត្វខ្យងមួយក្បាល ត្រូវបានគេរកឃើញថាជាមូលហេតុចម្បងដែលធ្វើឲ្យមានការដាច់ភ្លើងបណ្ដាលឲ្យរថភ្លើងល្បឿនលឿនរបស់ជប៉ុនផ្អាកដំណើរការរាប់ម៉ោង។
យោងតាមក្រុមហ៊ុនរថភ្លើង JR Kitakyushu ឲ្យដឹងថា អ្នកដំណើរប្រមាណជា ១២ ០០០នាក់ ត្រូវបានពន្យារពេលធ្វើដំណើរកាលពីថ្ងៃទី ៣០ខែឧសភាកន្លងទៅដោយសារដាច់ចរន្ដអគ្គិសនី។ ហេតុការណ៍នេះ បានកើតឡើងអំឡុងពេលមមាញឹកនៅម៉ោង ៩:៤០នាទីព្រឹក បង្ខំឲ្យក្រុមហ៊ុនសម្រេចលុបចោលជើងធ្វើដំណើររបស់រថភ្លើង ២៦ខ្សែ។ ក្រោយការស៊ើបអង្កេតពីប្រព័ន្ធភ្លើង អ្នកជំនាញបានរកឃើញសត្វខ្យងមួយក្បាលប្រវែង ២ ទៅ៣សង់ទីម៉ែត្រ ដែលបានឆក់ងាប់ដោយសារខ្សែភ្លើង និងធ្វើឲ្យដាច់ចរន្ដអគ្គិសនីដូចនេះ។
គួរឲ្យដឹងថា ប្រទេសជប៉ុន មានភាពល្បីល្បាញដោយសារតែបណ្តាញរថភ្លើងល្បឿនលឿនទូទាំងប្រទេស និងដឹកអ្នកដំណើររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ៕
ចុចអាន ៖