• 2019-06-25 01:50:40
  • ព័ត៌មាន

ក្រុមបាល់ទាត់ជាប់ក្នុងរូងភ្នំថៃ នាំគ្នាធ្វើពិធីគម្រប់ខួបមួយឆ្នាំក្រោយចេញមកវិញរួច

  • 2019-06-25 01:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ក្មេងៗ​ក្រុម​បាល់ទាត់​ថៃ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​គម្រប់​ខួប​មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ក្មេង​ទាំង​អស់ ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​វិញ។

គិត​មក​ត្រឹម​ថ្ងៃ​ទី ២៤​ខែ​មិថុនា​នេះ ក្មេង​ៗ​ទាំង ១២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ក្រោយ​ជាប់​ក្នុង​រូង​ភ្នំ​អស់​ ១៧​ថ្ងៃ។ ការ​ជួយ​សង្គ្រោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រកួត​ប្រជែង​ជាមួយ​ពេល​វេលា និង​កាលៈទេសៈ​ដែល​ទឹក​ភ្លៀង​ធ្វើ​ឲ្យ​ជន់​លេច​រូង​ភ្នំ។ ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បរិវេណ​ជិត​រូង​ភ្នំ​ថាំលួង ក្នុង​សង្កាត់ Mae Sai នៃ​ខេត្ត​ឈៀងរ៉ៃ​កាល​ពី​​ថ្ងៃ​ទី ២៤​ខែ​មិថុនា​កន្លង​ទៅ។ លើស​ពី​នេះ ពិធី​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឧទ្ទិស​កុសល​ដល់​កងទ័ព​ជើង​ទឹក​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្មេង​ៗ​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា កងទ័ព​ជើង​ទឹក​ថៃ Saman Kunan បាន​ស្លាប់​អំឡុង​ពេល​ជួយ​សង្គ្រោះ​ក្មេង​ៗ​ក្រុម​បាល់ទាត់​ចេញ​ពី​រូង​ភ្នំ​ដោយ​សារ​អស់​ខ្យល់​អុកស៊ីហ្សែន៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់