- 2019-06-26 08:07:22
- ព័ត៌មាន
ម៉ាកល្បីអាមេរិក Vans បើកហាងផ្លូវការនៅកម្ពុជាហើយ ទៅផ្សារអូឡាំព្យា កុំភ្លេចឆៀងចូលផង
- 2019-06-26 08:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកល្បីអាមេរិក Vans បើកហាងផ្លូវការនៅកម្ពុជាហើយ ទៅផ្សារអូឡាំព្យា កុំភ្លេចឆៀងចូលផង
ចន្លោះមិនឃើញ
ដំណឹងល្អ ! Vans ដែលជាម៉ាកល្បីអាមេរិកតាំងពីឆ្នាំ ១៩៦៦ និងល្បីល្បាញទូទាំងពិភពលោក ឥលូវនេះបានចូលមកដល់ភ្នំពេញ គឺនៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី។
នេះជាហាង Vans Official Store ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងប្រមូលផ្តុំម៉ូដស្អាត សម្បូរបែប ជាច្រើនជម្រើសសម្រាប់អ្នកស្រលាញ់ស្ទាយ Vintage អ្នកចូលចិត្តលេង Skateboard cool cool មិនចាំបាច់ទៅ ក្រៅប្រទេសដើម្បីទៅរកទិញនាំពិបាកទៀតទេ។
Vans សាខាអូឡាំព្យាទើបតែបើកសម្ពោធផ្លូវការនាថ្ងៃ ២២ មិថុនា ២០១៩ នេះ ដោយក្នុងឱកាសនោះ ក៏មានស្រីស្អាត Marie Thach ដែលជាអ្នកតំណាងឲ្យម៉ាក Vans ចូលររួមផងដែរ អមដោយកម្មវិធីសប្បាយៗជាច្រើនទៀត។ Vans សាខានេះមានទាំង Old Skool, Authentic, slip-on, ស៊េរី Sk8 អីក៏មានដែរ។ ក្រៅពីស្បែកជើងក៏មានអាវយឺត មួកកាតាបស្ពាយ និងAccessories ផ្សេងជាច្រើនទៀត។
អូ! រឹតតែឡូយ នាថ្ងៃទី ៦ កក្កដា ២០១៩ ខាងមុខនេះ នឹងមានកម្មវិធីរចនារូបលើស្បែកជើងដោយឥតគិតថ្លៃ សម្រាប់អតិថិជន ២០ នាក់ដំបូង ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ យប់ នៅ Vans ផ្សារអូឡាំព្យា ជាន់ផ្ទាល់ដី។
កុំភ្លេចទៅរកមើលម៉ូដសំណព្វចិត្ត នៅ Vans Official Store ណា៎។