• 2019-06-27 03:19:49
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ណាសាបញ្ចេញរូបភាពភ្នំភ្លើងផ្ទុះ ថតពីលើអាកាស មិនធ្លាប់ឃើញពីមុន (មានវីដេអូ)

  • 2019-06-27 03:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អវកាសយានិក និង​ផ្កាយ​រណប​មួយ​ចំនួន បាន​ផ្ដិត​យក​រូបភាព​បន្ទុះ​ភ្នំ​ភ្លើង​ពី​លើ​អាកាស​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យោង​តាម​មជ្ឈមណ្ឌលផ្តល់យោបល់ស្តីពីការផ្ទុះភ្នំភ្លើងនៅតូក្យូនិងទីក្រុង Anchorage ឲ្យ​ដឹង​ថា​ភ្នំ​ភ្លើង Raikoke ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​ផ្សែង​ផេះ​ហោះ​ដល់​កម្ពស់​ជាង ១២​គីឡូម៉ែត្រទៅ​លើ​អាកាស។ យ៉ាង​ណា​មិញ ភ្នំ​ភ្លើង​នេះ មិន​សកម្មដូច​ជា​ភ្នំ​ភ្លើង​នៅ​លើ​កោះ​ក្បែរៗ​នេះ​ក្នុង​ឧបទ្វីប Kamchatka នោះ​ទេ។

រូបភាព និង​វីដេអូ​នៃ​បន្ទុះ​ភ្នំ​ភ្លើង Raikoke ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​គណនី Twitter របស់​ណាសា​ដោយ​ភ្នំ​ភ្លើង​នេះ ផ្ទុះ​លើក​ចុង​ក្រោយ​បង្អស់​កាល​ពី​ឆ្នាំ ១៩២៤​ឯ​ណោះ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី