• 2019-06-27 13:19:56
  • ព័ត៌មាន

មេដឹកនាំ​អាល្លឺម៉ង់​ត្រូវ​បាន​គេ​ឃើញ​ញ័រ​ខ្លួន​ចំប្រប់នៅ​កណ្ដាល​អង្គ​ពិធី

  • 2019-06-27 13:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​អាការៈ​ញាក់ញ័រ​ខ្លួន​ចំប្រប់​នៅ​ក្នុង​ពិធី​លា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាល្លឺម៉ង់ ដែល​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​សមាជិក​សភា​សហភាព​អឺរ៉ុប​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុង​ការ​ផ្សាយ​ផ្ទាល់​ពិធី​នេះ គេ​សង្កេត​ឃើញ​អ្នកស្រី​ក្ដោប​ដៃ​ទាំង​ពីរ ហើយ​ញ័រ​ខ្លួន​ទទ្រើក​តែ​ម្ដង នៅ​ពេល​អ្នក​ស្រី​ឈរ​ក្បែរ​​ លោក​ប្រធានាធិបតី​អាល្លឺម៉ង់ Frank-Walter Steinmeier។ បើ​តាម​អ្នក​នាំ​ពាក្យ​អធិការបតី​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មិនមាន​បញ្ហា​ទេ ហើយ​បាន​បញ្ជាក់​ថា គាត់​នឹង​អញ្ជើញ​ទៅ​ប្រជុំ G-20 នៅ​ប្រទេស​ជប៉ុន​ទៀត​ផង​។

នេះ​មិនមែន​ជា​លើក​ទី ១ទេ ដែល​អ្នកស្រី Merkel ញ័រ​ខ្លួន​បែប​នេះ ដោយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា អ្នកស្រី​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ញាក់​ខ្លួន ស្រដៀង​នឹង​ថ្ងៃ​នេះ​ដែរ នៅ​ពេល​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ទទួល​លោក​ប្រធានាធិបតី​អ៊ុយក្រែន។

ការ​ញាក់​ខ្លួន​អាច​បណ្ដាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ ឬ ក៏​អាច​ជា​ទទួល​រង​ការ​ប្រតិកម្ម​នៃ​ថ្នាំ ឬ ក៏​ការ​ប្រើប្រាស់​ភេសជ្ជៈ​ដែល​មាន​កាហ្វេអ៊ីន​ច្រើន​ នេះ​បើ​តាម​ការ​យល់ឃើញ​របស់​អ្នក​ជំនាញ។

ប្រភព​ពី៖ RT

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី​ Angela Merkel មាន​អាយុ​ ៦៤​ឆ្នាំ​ហើយ។ អ្នកស្រី​កាន់តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ២០០៥ ហើយ​សន្យា​ថា​នឹង​ឈរ​ឈ្មោះ​ទៀត​ទេ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២១៕

វីដេអូអ្នកស្រី Merkel ញ័រ​ខ្លួន​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា

ប្រភពពី៖ RT

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់