• 2019-06-29 02:49:17
  • សុខភាព

សីតុណ្ហភាពក្ដៅ​ខ្លាំង​នៅបារាំង សាលារៀន​ប្រមាណជា​៤០០០​ត្រូវ​បិទទ្វារ​

  • 2019-06-29 02:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលកកម្ដៅ​កំពុង​តែវាយ​ប្រ​ហារនៅ​ប្រ​ទេស​បារាំង សីតុណ្ហភាព​កំពុង​កើន​ឡើង​ខ្ពស់​បង្កក្ដីបារម្ភពី​សុខភាព​ប្រ​ជា​ពល​រដ្ឋ ខណៈ​សាលា​មួយចំនួនធំ​​ត្រូវ​បង្ខំចិត្ត​បិទទ្វារ។

កាលពី​ថ្ងៃសុក្រ សីតុណ្ហភាព​ឡើង​ដល់​៤៥,៩អង្សាសេ ខ្ពស់ជាង​កំណត់ត្រាដែល​មាន​កាលពី​ឆ្នាំ​២០០៣​ ចំនួន​​១,៨​អង្សាសេ។ កម្ដៅ​កើនឡើង​បែបនេះ​ធ្វើ​ឲ្យ​​សាលារៀន​នៅ​បារាំង​ប្រមាណជា​៤ ០០០​កន្លែង​ត្រូវ​បិទទ្វារ ហើយ​សួន​លំ​ហែកាយ និង​កន្លែង​ហែល​ទឹក​ត្រូវ​បើក​បន្ថែម​ម៉ោង។

កាលពី​ឆ្នាំ​២០០៣ រលក​កម្ដៅ​​បាន​សម្លាប់​មនុស្ស​នៅ​បារាំង​ចំនួន​១៤ ០០០​នាក់។ អ្នក​វិទ្យាសាស្រ្ត​ខាង​អាកាស​ធាតុ​​ព្រមាន​ថារលក​កម្ដៅ​បែបនេះ​នឹង​កើត​មាន​ឡើង​ញឹក​ញាប់​ទៀត​បើ​បញ្ហា​អាកាសធាតុ​នៅ​តែមាន ហើយថា​នៅ​ឆ្នាំ​២០៥០​វា​នឹង​អាច​កើតឡើង​ទ្វេ​ដង​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់