• 2019-07-01 02:26:17
  • ព័ត៌មាន

ដូណាល់ ត្រាំក្លាយជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ឈានជើងចូលកូរ៉េខាងជើង

  • 2019-07-01 02:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​ដែល​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ក្រោយ​ពេល​ដែល​ជួប​ជាមួយ​មេដឹក​នាំ គីម ជុងអ៊ុន​នៅ​តំបន់​គ្មាន​កងទ័ព​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

លោក​ដូណាល់ ត្រាំ និង​គីមជុង​អ៊ុន បាន​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ដើម្បី​បន្ដ​កិច្ច​ចរចា​លើ​ការ​ស្នើ​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ក្រោយ​ពេល​ដែល​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ហាណូយ​ទទួល​បរាជ័យ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ នេះជា​ជំនួបលើក​ទី៣ហើយ​រវាងមេដឹកនាំ​ទាំង២ បន្ទាប់ពី​លើកទី១ ធ្វើឡើង​នៅសិង្ហបុរី កាលពីខែ​មិថុនា ឆ្នាំ​២០១៨ និង​លើកទី២ នៅ​វៀតណាម កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩។ កាលពីជំនួប​នៅក្រុង​ហាណូយ មេដឹកនាំ​ទាំង២ មិនអាច​សម្រេច​បាននូវការ​ចរចា​ណាមួយឡើយ​អំពីបញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ជំនួប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោកដូណាល់ ត្រាំ​ចាក​ចេញ​ពី​កិច្ច​ប្រជុំ G20 នៅ​ប្រទេស​ជប៉ុន​ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្មាន​យោធា​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ​ជា​ប្រវត្តិសាស្ត្រ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់