• 2019-07-02 02:05:56
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! រកឃើញសាកសពបុរសម្នាក់ ធ្លាក់ពីលើយន្ដហោះស្លាប់ក្នុងទីក្រុងឡុងដ៏

  • 2019-07-02 02:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់ ត្រូវ​បាន​គេ​ជឿ​ថា​ធ្លាក់​ពី​លើ​យន្ដហោះ​ស្លាប់​ក្នុង​ទីក្រុង​ឡុងដ៏​ក្រោយ​ពេល​ដែល​ប្រទះ​ឃើញ​សាកសព​ក្នុង​សួនច្បារ​មុខ​ផ្ទះ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​ទីក្រុង​ឡុងដ៏​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ធ្លាក់​ចេញ​ពី​កង់​ចុះចត​នៃ​យន្ដហោះ Kenya Airways ក្រោយ​រូប​គេ​លួច​ឡើង​តោង​កង់​យន្ដហោះ​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ព្រលានយន្ដហោះ Heathrow។ សាកសព​របស់​គេ ត្រូវ​បាន​រក​ឃើញ​នៅ​សួន​ច្បារ​ខាង​មុខ​ផ្ទះ​របស់​ពល​រដ្ឋ​នៃ​ជាក្រុង​ឡុងដ៏​នៃ​ផ្លូវ Offerton។ រហូត​មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ដ​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​បុរស​រង​គ្រោះ។

គួរ​ឲ្យដឹង​ថា កាល​ពី​ឆ្នាំ ២០១៥​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បុរស​ម្នាក់​បាន​លួច​ជិះ​យន្ដហោះ​ពី​ទីក្រុង Johannesburg ហើយ​ធ្លាក់​មក​លើ​ដំបូល​ផ្ទះ​ស្លាប់ ក្រោយ​ពេល​យន្ដហោះ​កំពុង​ចុះ​ចត​នៅ​ព្រលាន Heathrow៕

ប្រភព៖ newshub ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់