• 2019-07-02 06:31:02
  • ព័ត៌មាន

សម្រស់ក្នុងកែវភ្នែកសាណា!

  • 2019-07-02 06:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Lita Theng
  • សហការជាមួយ wapatoa.com

បើតាមការពិតណា ខ្ញុំគិតថាសំរស់មិនមែនកំណត់ដោយរបស់ខាងក្រៅទេ ព្រោះស្តង់ដារសំរស់ដូរតាមសង្គមមួយ ទៅសង្គមមួយជានិច្ច!

ខ្ញុំយល់ថា បុគ្គលមួយរូបៗមានសម្រស់ម្យ៉ាងម្នាក់ៗ ហើយនរណាក៏គួរមានភាពជឿជាក់ ស្រឡាញ់សំរស់ផ្ទាល់ខ្លួនផងដែរ!

ក្នុងពិព័រណ៌ដែលមានចំណងជើងថា “ចម្រុះពណ៌” លោក អ៊ួង ទី សាណាព្យាយាមបង្ហាញ សម្រស់របស់បុគ្គលម្នាក់ៗ តាមរយៈ វិធីថតនិងរៀបរូបយ៉ាងប្លែកពីគេមួយគឺគាត់បានយករូបថតនីមួយៗផ្សំជាមួយចម្រុះពណ៌មួយក្រុមដែលនឹងលើកស្ទួយសម្រស់របស់អ្នកដែលគាត់បានថតនោះ។

រូបថតទាំងអស់ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យឃើញថា យើកម្នាក់ៗមិនចាំបាច់បង្ខំឲ្យខ្លួនទៅបកស្បែកឲ្យស ឬលាបនេះលាបនោះទេ! ហើយក៏មិនបាច់ដេកស្រមៃចង់បានមុខដូចតារាកូរ៉េ ឬតារ៉ាហូលីវូដដែរ!

សាណាបានបកស្រាយអំពីការថតរូបរបស់គាត់ថា៖ “តាមរយៈគណនីអុីនស្តាក្រាម (Instagram) របស់ខ្ញុំ បែបជាអ្នកអាចដឹងថាខ្ញុំចូលចិត្តថតរូបមនុស្សហើយ។ សម្រាប់ខ្ញុំ ការថតរូបប្រៀបបានដូចជាការហ្វឹកហាត់ភាពច្នៃប្រឌិតរបស់ខ្ញុំ។ ប្រហែលជាមានមនុស្សតិចណាស់ដែលយល់ពីភាពលំបាកដើម្បីថតរូបមួយដែលមើលទៅសមនោះ"។

ការថតរូបមនុស្សបែបនេះ វាអាចចាប់យកអារម្មណ៍ហើយក៏អាចចាប់យកអត្តសញ្ញាណ និងចរិតលក្ខណៈរបស់មនុស្សម្នាក់ៗដែលខ្ញុំថត។ លើសពីនេះទៅទៀត នេះក៏ជាឱកាសឲ្យខ្ញុំបានសិក្សាស្វែងយល់ពីបុគ្គលមួយដែលខ្ញុំកំពុងថតផងដែរ។ ទាល់តែយើងយកពេលស្តាប់ពួកគាត់ ទើបយើងអាចដឹងពីរឿងក្នុងចិត្តខ្លះដែលយើងនឹងស្មានមិនដល់!”

លោកអ៊ួង ទី សាណា

ពិព័រណ៌នេះគ្រាន់តែជាផ្នែកមួយនៃស្នាដៃរបស់សាណាប៉ុណ្ណោះ! បើចង់ដឹងពីស្នាដៃផ្សេងៗទៀតរបស់គាត់ កំុភ្លេចចូលទៅឆែកទំព័រ Instagram និង Facebook របស់គាត់ផង!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

**បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com**តើអ្វីទៅដែលជាសម្រស់? តើអ្វីទៅដែលអាចជាគោលចាត់តាំង ថាមនុស្សម្នាក់នេះស្អាត?

អត្ថបទ៖ Lita Theng

មតិយោបល់