• 2019-07-02 09:32:00
  • សេដ្ឋកិច្ច

ប្រ​ជា​ពល​រដ្ឋ​ខេត្តព្រះវិហារសប្បាយ​ចិត្ត​ព្រោះលក់​កណ្ដូបទៅ​ថៃបាន​តម្លៃ​ខ្ពស់​

  • 2019-07-02 09:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​វិហារ​ឲ្យ​ដឹងថា​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ស្រុកជាំក្សាន្ត​សប្បាយ​ចិត្ត​ពេល​លក់​កណ្ដូប​បាន​តម្លៃខ្ពស់។

នៅលើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​រសៀល​នេះ​ មន្ទីរកសិកម្ម​ខេត្ត​ព្រះ​វិហារ​សរសេរថា​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ជាំក្សាន្ត បាន​ប្រមូល​កណ្ដូប​លក់​ទៅ​កាន់​ប្រ​ទេស​ថៃ​តាម​ច្រក​ព្រំដែន​អានសេះ កម្ពុជា​-ថៃ។

(រូបភាព៖មន្ទីរកសិកម្ម​ខេត្តព្រះវិហារ)

ប្រ​ភព​បន្តថា​ក្នុង​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ២០១៩ នេះ​កណ្ដូប​មួយគីឡូ​ក្រាម​អាចលក់​បាន​ក្នុង​តម្លៃ​១៥០បាត​ប្រាក់ថៃ ឬប្រហាក់ប្រហែល​នឹង​១៩ ៨០០រៀល។​​

ប្រភពដដែលសរសេរថា៖ «បងប្អូន​ប្រជាពលរដ្ឋ​ ខេត្តព្រះវិហារ​ សប្បាយ​រីក​រាយនាំ​គ្នាចាប់​ប្រមូលកណ្តូប​លក់ទៅប្រទេស​ថៃ​បានតម្លៃខ្ពស់»៕​

(រូបភាព៖មន្ទីរកសិកម្ម​ខេត្តព្រះវិហារ)

អត្ថបទ៖ ទូច សុខា

មតិយោបល់