• 2019-07-03 06:57:34
  • ព័ត៌មាន

គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ១៤នាក់ ក្រោយឆេះនាវាមុជទឹកសម្ងាត់​របស់​រុស្ស៊ី

  • 2019-07-03 06:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់​បាន​ស្លាប់​ក្រោយ​ពេល​ដែល​នាវា​មុជ​ទឹក​មួយ​គ្រឿង​របស់​រុស្ស៊ី​ឆាប​ឆេះអំឡុងពេល​ធ្វើការស្រាវជ្រាវវិទ្យាសាស្រ្ត​នៅបាតសមុទ្រ​អាក់ទិក​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា នាវាមុជទឹក​ដែលរងការឆាបឆេះ មានឈ្មោះ Losharik ដើរដោយថាមពលនុយក្លេអ៊ែរ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា អគ្គិភ័យ​ឆាប​ឆេះ​ឡើង​អំឡុង​ពេល​ក្រុម​ការងារ កំពុង​វាស់​សីតុណ្ហភាព​ទៅ​លើ​ការ​ស្រាវជ្រាវ​នៅ​បាត​សមុទ្រ។ លើស​ពី​នេះ​ទៀត ជន​រង​គ្រោះ​ទាំង​អស់ បាន​ស្លាប់​ដោយ​សារ​ស្រូប​ផ្សែង​ពុល​ច្រើន​លើស​លប់ ប៉ុន្តែ​ក្រោយ​មក​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​យ៉ាង​ជោគជ័យ។ យ៉ាង​ណា​មិញ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ពិត​ប្រាកដ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ។

គួរ​ឲ្យ​ដឹង​ថា នាវា​ Losharik ត្រូវ​បាន​ដំណើរ​ការ​កាល​ពី​ឆ្នាំ ២០០៣ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​តំបន់​ក្បែរ​បាត​សមុទ្រ​ក្នុង​ដែន​ទឹក​របស់​រុស្ស៊ី​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​កង​នាវាចរ​រុស្ស៊ី៕

ប្រភព៖ JapanToday ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់