• 2019-07-03 07:07:15
  • សេដ្ឋកិច្ច

តោះមកចូលរួមបេសកកម្ម ១០០១ យប់ជួយកុមារក្រីក្រខ្វះខាតទាំងអស់គ្នា

  • 2019-07-03 07:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០០១យប់ ជាគម្រោងរបស់ eOcambo Hospitality Group ដែលផ្ដួចផ្ដើមឡើង ដើម្បីឧបត្ថម្ភដល់កុមារក្រីក្រ នៅសាលារៀនតាមតំបន់ជនបទដាច់ស្រយាល ដែលត្រូវការកង់ធ្វើដំណើរទៅរៀន។

លោកអ្នកនាងអាចចូលរួមឧបត្ថម្ភកុមារក្រីក្រតាមរយៈការបរិច្ចាគកង់មួយគ្រឿង (តម្លៃ ៥០ដុល្លារ) ឬចូលរួមបរិច្ចាគជាទឹកប្រាក់ ៥០ដុល្លារ ទៅកាន់គ្រប់សាខាសណ្ធាគាររបស់ eOcambo គម្រោងនឹងរៀបចំចាត់ចែងឧបត្ថម្ភកង់ និងថវិកាទាំងនោះនៅថ្ងៃបញ្ចប់គម្រោង។

ជាការតបស្នងមកវិញ លោកអ្នកនឹងទទួលបានការស្នាក់នៅចំនួនមួយយប់ ដោយឥតគិតថ្លៃពី eOcambo ហើយសម្រាប់ការស្នាក់នៅយប់បន្ទាប់ លោកអ្នកនៅតែទទួលបានការបញ្ចុះតម្លៃ២០% លើថ្លៃការស្នាក់នៅ ព្រមទាំង៣០%សម្រាប់ការចំណាយលើម្ហូបអាហារ និងភេសជ្ជៈ។

គម្រោងនេះចាប់ផ្ដើមពីថ្ងៃទី១ មិថុនា ២០១៩ ដល់ថ្ងៃទី ៣១ តុលា ២០១៩ នេះ។

សម្រាប់ការកក់បន្ទប់សូមចូលទៅកាន់៖

  • ១. eOcambo Resort & Spa
  • ២. eOcambo Residence
  • ៣. eOcambo Village

ហើយវាយលេខកូដប្រូម៉ូសិន 1001NB ជាការស្រេច។

eOcambo Hospitality Groupចាប់ដៃជាមួយអង្គការក្រៅរដ្ឋាភិបាលល្បីឈ្មោះទាំងជាតិ និងអន្តរជាតិជាច្រើនក្នុងការជួយសហគមន៍ដាច់ស្រយាលដូចជាការចុះជួយបង្រៀនភាសាអង់គ្លេស ជួយសាងសង់សាលារៀន ទីកន្លែងស្នាក់នៅ ទឹកស្អាតប្រើប្រាស់ជាដើម។ ហេីយរាល់ប្រាក់ចំនេញ៥%របស់ eOcambo Hospitality Group ប្រចាំឆ្នាំតែងតែបរិច្ចាគទៅសហគមន៏ជាប្រចាំ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទង

  • តាមទូរសព្ទ៖ +855 78 39 99 05/ +855 70 37 99 05
  • តាមវេបសាយ ៖ www.eocambohospitality.com
  • តាម Facebook ៖ https://www.facebook.com/eOcamboResidence/ & https://www.facebook.com/eocamboresort/

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់