• 2019-07-05 04:08:49
  • ការអប់រំ

កម្រមាន! សាលាបង្រៀនធ្វើម្ហូបអន្តរជាតិទទួលស្គាល់ពីស្វីសបើកឲ្យភ្លក់ម្ហូបឆ្ងាញ់ៗ Free

  • 2019-07-05 04:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ក្លាយ​ជា​​ចុងភៅ​អាជីព​ល្បី​ឈ្មោះ​ប្រាក់​ខែ​ខ្ទង់​ពាន់​ ធ្វើ​ការ​នៅ​ហាង​លំដាប់​ផ្កាយ មែន​ទេ?

ឥលូវ​មិន​បាច់​ទៅ​រៀន​​ក្រៅ​ប្រទេស​ទេ រៀន​នៅ​កម្ពុជា​យើង​ក៏​បាន​ គឺ​នៅ​ វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​ (ACAC) ដែល​ផ្តល់​ជូន​នូវ​សញ្ញា​ប័ត្រ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ពី​វិទ្យាស្ថាន​គ្រប់គ្រង​​សណ្ឋាគារ​ Lucerne​ (SHL)ពី​ស្វីស​ និង​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ទៀត​ផង។

បង្កើត​ឡើង​នៅ​ខែ មីនា ឆ្នាំ​២០១៧ វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​ ឬ Academy of Culinary Arts Cambodia គឺ​សាលា​រៀន​ធ្វើ​ម្ហូប​ដំបូង​គេ​នៅ​កម្ពុជា​ដែល​នាំ​មក​នូវ​ទស្សនៈ​វិស័យ​បដិ​សណ្ឋារ​កិច្ច​អាស៊ី​អាគ្នេយ៍​មួយ​ពេញ​លេញ​ស្តង់ដារ​អន្តរជាតិ។

ក្នុង​រយៈ ២ឆ្នាំ​មក​នេះ​ វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ​ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ចំនួន​ ១៦០​នាក់​ហើយ បាន​បញ្ចប់​ការ​សិក្សា​ជំនាន់​ដំបូង​គេ​បង្អស់​ និង​​បច្ចុប្បន្ន​ ​កំពុង​ពង្រីក​អាជីព​ពួក​គេ​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។

កម្មវិធី​សិក្សា​សម្បូរ​បែប បង្រៀន​ដោយ​ការអនុវត្តផ្ទាល់ ជាមួយ​​មេ​ចុង​ភៅ​ជំនាញ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ ទាំង​​ថ្វី​ដៃ​ចម្អិន ការ​តុប​តែង​ម្ហូប ​សុវត្ថិភាព​ចំណី និង​អាហារូបត្ថម្ភ និង​ការ​ច្នៃ​មុខ​ម្ហូប​ថ្មី ៗ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

អ្វី​ដែល​និស្សិត​នឹង​ទទួល​បាន​ពី​ការ​សិក្សា​នៅ វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា (ACAC) ៖

  • សញ្ញាប័ត្រ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ (ASEAN Certified Diploma)
  • សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយ​ Swiss Hotel Management Academy Lucerne (Diploma Accredited by the Swiss Hotel Management Academy Lucerne -SHL)
  • ប្រព័ន្ធ​សញ្ញាប័ត្រ​ទ្វេ (Dual Diploma System -ACAC Diploma & SHL Diploma)
  • បរិក្ខារ​សិក្សាគុណភាព​ខ្ពស់ (Top Quality Facilities)
  • បណ្តាញ​ការងារ​ទូទាំង​ពិភពលោក​ (Worldwide Network)
  • ចុះ​កម្ម​សិក្សា​ទាំង​ក្នុង​ស្រុក និង​ក្រៅស្រុក (Unique Internship Experiences in Cambodia and Abroad)
  • ថ្លៃ​សិក្សា​សមរម្យ (Affordable Tuition Fees)
  • មហាវិទ្យាល័យ​ស្តង់ដារ​អន្តរជាតិ (International Faculty)
  • ឱកាស​ការ​ងារ​ទូទាំង​ពិភពលោក​ (Career Opportunities Worldwide)។

ចុះ​ឈ្មោះ​ចូល​រៀន​ឲ្យ​បាន មុន​ថ្ងៃ​ទី ២៧ កក្កដា ២០១៩ នេះ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ព្រម​ជាមួយ​កាំបិត​មួយ​ឈុត​ដោយ​ឥត​គិត​ថ្លៃ ។ វគ្គ​សិក្សា​ថ្មី​នឹង​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៧ តុលា ២០១៩នេះហើយ។

ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​របស់ ACAC កំពុង​ខិត​ចូល​មក​ដល់​ហើយ គឺ Open House ២០១៩

ចូល​រួម​រីក​រាយ​ដោយ​សេរី និង​ឥត​គិត​ថ្លៃ នៅ​ថ្ងៃសៅរ៍ ទី​២៧ កក្កដា ២០១៩ ខាងមុខ នេះ​សាលា​នឹង​មាន​កម្មវិធី Open House ស្វាគមន៍​​គ្រប់​គ្នា​ដែល​ចង់​ដឹង​បន្ថែម​ពី​វិទ្យាស្ថាន កម្មវិធីសិក្សា ស្វែងយល់​ពី​​ឱកាស​ការងារ​ក្នុង​វិស័យ​ម្ហូបអាហារ បដិសណ្ឋារកិច្ច​ និងភ្លក់​ម្ហូប​​ឆ្ងាញ់ៗ ព្រម​ទាំង​ឱកាស​ចូល​រួម​លេង​ល្បែង​កម្សាន្ត​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ផង។ចាប់​អារម្មណ៍ Open House? សូម​ចុះ​ឈ្មោះ​ចូល​រួម​ជា​មុន​ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ ទី ២២ កក្កដា​ ២០១៩នេះ ប៉ុណ្ណោះ។

ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​សូម​ទាក់​ទង ៖

  • ទីតាំង ៖ ​អគារ​លេខ ២៣ ផ្លូវ​លេខ ១៣៩ សង្កាត់​វាល​វង់ ខណ្ឌ ៧មករា ភ្នំពេញ (ផ្លូវ​ទឹក​រាំ​ផ្កា​រាំ ក្រោយ​សាលា​ជ័យ​ថាវី​បាក់​ទូក)
  • អ៊ីមែល៖  info@acac.edu.kh
  • លេខទូរសព្ទ៖  011 767 136
  • ហ្វេសប៊ុកផេក ៖  Academy of Culinary Arts Cambodia

អត្ថបទ៖ Sokchea Heng

មតិយោបល់