• 2019-07-04 06:24:29
  • ព័ត៌មាន

គួរដឹងឲ្យហើយមុនទៅលេងអូស្ត្រាលី! អ្នកដើរបណ្ដើរចុចទូរស័ព្ទបណ្ដើរ អាចរងពិន័យធ្ងន់ក

  • 2019-07-04 06:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថ្មើរ​ជើង​ទាំង​អស់​ដែល​ចុច​ទូរស័ព្ទ​ពេល​កំពុង​ឆ្លង​កាត់​ផ្លូវ អាច​នឹង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ២០០​ដុល្លារ​ក្នុង​ប្រទេស​អូស្ត្រាលី។

យោង​តាម 9News ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​នៃ​ការ​ដើរ​ថ្មើរ​ជើង​នៃ​ប្រទេស​អូស្ត្រាលី បាន​ស្នើ​ឲ្យ​ចេញ​ច្បាប់​ថ្មី​នេះ​ដើម្បី​ផាក​ពិន័យ​ដល់​អ្នក​ល្មើស និង​ដើម្បី​ការ​ពារ​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​ទាំង​អស់។ ច្បាប់​នេះ ត្រូវបាន​ស្នើ​ឡើង​ដើម្បី​អនុវត្ដ​ទូទាំង​ប្រទេស​ដើម្បី​ឲ្យ​អ្នក​បើកបរ និង​អ្នក​ថ្មើរ​ជើង​មាន​ភាព​ទទួល​ខុសត្រូវ​ខ្ពស់​សម្រាប់​សុវត្ថិភាព​ទាំង​អស់ ជាជាង​ការ​ដែល​ផ្ដោត​ទៅ​លើ​ទូរស័ព្ទ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ស្នើ​ច្បាប់​ថ្មី បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​យ៉ាង​ខ្លាំង​ចំពោះ​ពល​រដ្ឋ​អូស្ត្រាលី ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា​ការ​ផាក​ពិន័យ​ហាក់​ដូច​ជា​ថ្លៃ​ជ្រុល​ហួស​ហេតុ​ពេក ខណៈ​ដែល​អ្នក​ខ្លះ​ទៀត បង្ហាញ​ការ​គាំទ្រ​ដើម្បីសុវត្ថិភាព​ទាំង​អស់។ ប៉ុន្តែ មក​ទល់​ពេល​នេះ អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ពិចារណា​ក្នុង​ការ​អនុម័ត​ច្បាប់​ថ្មី​នេះ​បន្ដ​ទៀត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់