• 2019-07-07 00:07:00
  • ការអប់រំ

មិន​មាន​បន្ទប់​ទឹក​នៅ​លើ​យានអវកាស​ទេ នេះ​ជា​វិធី​ដែល​អវកាសយានិក​ប្រើ​បន្ទប់​ទឹក

  • 2019-07-07 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​បន្ទប់​ទឹក​នៅ​ឋាន​ព្រះចន្ទ? បំភ្លេច​វា​ចោល​ទៅ។

Buzz Aldrin នៅ​ក្នុង​លំហ​បេសកកម្ម​អាប៉ូឡូ​ទី​១១

អវកាសយានិក ណេល​ អាម​ស្រ្តង (Neil Armstrong) និង បាស អាលឌ្រីន (Buzz Aldrin) គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​​បាន​ដាក់​ជើង​នៅ​លើ​ឋាន​ព្រះចន្ទ នៅ​ពេល​អាប៉ូឡូ​ទី​១១​បាន​ចុះ​ចត​នៅ​ទីនោះ​​កាល​ពី​៥០​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៦៩។

វិស្វករ​របស់​អង្គការ​ណាសា​មាន​ការ​មមាញឹក​ណាស់​ក្នុង​ការ​រិះរក​វិធី​បញ្ជូន​អវកាសយានិក​ពី​ផែនដី ទៅ​កាន់​ព្រះចន្ទ ដូច្នេះ​ពួកគេ​មិន​បាន​គិត​ដល់​ការ​ធ្វើ​បន្ទប់​ទឹក​នៅ​លើ​យាន​អវកាស​ទេ រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៨០ ទើប​យានអវកាស​​​ចាប់​ផ្តើម​មាន​បន្ទប់​ទឹក​ប្រើ។

អវកាសយានិក​ប្រើ​របស់​នេះ​ដើម្បី​អាចម៍​នោម (រូបភាព NASA)

ក្នុង​អំឡុង​បេសកកម្ម​អាប៉ូឡូ​ទី​១១ ​អវកាសយានិក​ត្រូវ​តស៊ូ​ជាមួយ​ការ​បន្ទោបង់ ​ដើម្បី​ជួយ​សង្គ្រោះ​ខ្លួន​ឯង។ នេះ​ជា​ដំណើរ​ការ​ដែល​ពួកគេ​ប្រើ​សម្រាប់​អាចម៍​នោម៖

​​​​ដើម្បី​នោម ពួកគេ​ប្រើ​​របស់​ម្យ៉ាង​ដូច​ជា​ស្រោម​អនាម័យ។ នោម​ដាក់​ក្នុង​របស់​នោះ​រួច​ខ្ចប់​ទុក​ក្នុង​កាបូប​មួយ តែ​គេ​មិន​ឌីហ្សាញ​សម្រាប់​មនុស្ស​ស្រី​ឡើយ ព្រោះ​សម័យ​នោះ​អវកាសយានិក​​សុទ្ធ​តែ​ជា​បុរស។

ពីឡុត Michael Collins អំឡុង​ពេល​សម្រាក​ នៅ​ពេល​អវកាសយានិក Neil Armstrong និង Buzz Aldrin ដើរ​លើ​ឋាន​ព្រះចន្ទ

សម្រាប់​ការ​បត់​ជើង​ធំ ក៏​មិន​ប្រសើរ​ដែរ។ គេ​ប្រើ​ថង់​ប្លាស្ទិច រចនា​ឡើង​​ល្មម​នឹង​ទំហំ​គូទ។ បន្ទាប់​ពី​បត់​ជើង​រួច គេ​ខ្ចប់​វា​ទុក ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា "ថង់​លាមក"។ របាយការណ៍​របស់ NASA បង្ហាញ​ថា​បើ​ទោះ​ជា​អវកាសយានិក​​ខ្ចប់​កាក​សំណល់​អាចម៍​នោម​របស់​ពួកគេ​ទុក​ក្នុង​ថង់​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ក្លិន​​ស្អុយ​នៅ​តែ​ជះ​ភាយ​ពេញ​​យានអវកាស​។

NASA

Buzz បាន​និយាយ​កាល​ពី​ខួប​ទី​៤០​នៃ​ការ​ចុះ​ចត​ថា "វា​ឯកោ​ដូច​នរក​នៅ​ទីនោះ។ ខ្ញុំ​នោម​ដាក់​ខោ​របស់​ខ្ញុំ"៕

អាន៖ ពី​ក្រោយ​រឿងរ៉ាវ​នៃ​រូបភាព​ដ៏​ល្បី​ដែល​ថត​ពី​ព្រះចន្ទ​មក​ផែនដី

អាន៖ ការ​សិក្សា​ចំណាស់​មួយ​របស់ NASA ដោយ​​ផ្តល់​សារធាតុ​កាហ្វេ​អ៊ីន​ដល់​ពីងពាង ឃើញ​ហើយ​​ធ្វើ​ឲ្យ​អ្នក​លែង​ចង់​ផឹក​កាហ្វេ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម