• 2019-07-07 02:34:41
  • ព័ត៌មាន

មហាសេដ្ឋីធ្យូងថ្ម ស្លាប់គួរឲ្យរន្ធត់ក្រោយ ឧទ្ធម្ភាគចក្រធ្លាក់ចូលក្នុងសមុទ្រ

  • 2019-07-07 02:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីធ្យូងថ្ម​ម្នាក់​ដ៏​ល្បី​ឈ្មោះ​នៅ​រដ្ឋ West Virginia សហរដ្ឋអាមេរិកគឺ​លោក Chris Cline បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ជិត Bahamas។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​បាន​ហោះ​ចេញ​ពី Big Grand Cay កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​រយៈ​ពេល ១២​ម៉ោង​ក្រោយ​មក​ត្រូវ​រាយការណ៍​ថា​បាត់​ដំណឹង ដោ​យមិន​ឃើញ​មក​ដល់​គោល​ដៅ​ដែល​គ្រោង​ទុក​នៅ​ទីក្រុង Fort Lauderdale រដ្ឋផ្លររីដា។ ពល​រដ្ឋ​ក្នុង​តំបន់ និង​ប៉ូលិស បាន​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ និង​សាកសព​មនុស្ស​ប្រុស ៣​នាក់​រួម​ជាមួយ​មនុស្ស​ស្រី ៤​នាក់។ ​ប្រភព​ដដែល​បន្ដ​ថា លោក Chris Cline បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជាមួយ​កូន​ស្រី​របស់​ខ្លួន, មិត្តភក្ដិ​ចំនួន​ពីរ​នាក់ និង​មនុស្ស ២​នាក់​ផ្សេង​ទៀត។

ទោះយ៉ាងណាក៏ដោយ មកទល់​ពេលនេះ អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឧទ្ធម្ភាគចក្រ​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ដូចនេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់