- 2019-07-07 05:19:00
- ព័ត៌មាន
បុរសអាឡឺម៉ង់ថតរូបជួយលក់សាច់អាំងប្រពន្ធថៃ ត្រូវបានចាប់ខ្លួន ក្រោយរូបថតនោះល្បី
- 2019-07-07 05:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសអាឡឺម៉ង់ថតរូបជួយលក់សាច់អាំងប្រពន្ធថៃ ត្រូវបានចាប់ខ្លួន ក្រោយរូបថតនោះល្បី
ចន្លោះមិនឃើញ
បុរសជនជាតិអាឡឺម៉ង់ម្នាក់ដែលបានថតរូបជួយលក់សាច់មាន់ BBQ ជាមួយប្រពន្ធរបស់គាត់ដែលជាជនជាតិថៃ គឺជាជនល្មើសដែលប៉ូលីសតាមប្រមាញ់។ នេះបើតាម China Press ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោក ម៉ាកហ្ស៊ីមីលែន ហ្វឺនសិបន័រ (Maximilian Fernsebner) អាយុ ៣៤ ឆ្នាំត្រូវបានចោទប្រកាន់នៅប្រទេសអាឡឺម៉ង់ពីបទ ជួញដូរគ្រឿងញៀន លួចប្លន់ និង ថតរូបភាពអាសអាភាសកុមារ។ នេះបើតាមសម្ដីមន្ត្រីការិយាល័យអន្តោប្រវេសន៍លោក សំពង់ ជីងដួង (Sompong Chingduang )។
ទន្ទឹមនឹងរូបថតបុរសស្បែកសនេះត្រូវគេសរសើរពេញបណ្ដាញសង្គមថាចេះជួយយកអាសាប្រពន្ធអាស៊ី Fernsebner ក៏បានធ្វើឲ្យអាជ្ញាធរចាប់អារម្មណ៍ផងដែរ។
នាយកដ្ឋានអន្តោប្រវេសន៍បានរកឃើញថា Fernsebner ត្រូវបានប៉ូលីសអន្តរជាតិ (Interpol) ចេញដីកាចាប់ខ្លួនកាលពីឆ្នាំ២០១៧។
ប្រភពខាងលើបានរាយការណ៍ថា Fernsebner ក៏បានលាក់ខ្លួនផងដែរនៅពេល ដែលប៉ូលីសមកគោះទ្វារនៅកន្លែងលក់សាច់អាំងរបស់គាត់នៅ Pak Chong ប្រទេសថៃ។
ដើម្បីគេចពីការចាប់ខ្លួន លោកបានជ្រមុជទឹកក្នុងបឹងដកដង្ហើមតាមទុយោ ប៉ុន្តែនៅតែមិនអាចគេចពីការតាមចាប់របស់ប៉ូលីសថៃ។ ជនសង្ស័យរូបនេះក៏បានស្នើឲ្យប៉ូលីសប្រគល់ខ្លួនគាត់ជូនស្ថានទូតអាឡឺម៉ង់៕
អាន៖ Apple ចង់បានកម្មករចិន ជាជាងពលរដ្ឋអាមេរិកខ្លួនឯង ដោយសារមូលហេតុបែបនេះសោះ
អាន៖ យុវតីកម្ពុជា២រូបមានមហិច្ឆតាច្នៃសំណល់ប្លាស្ទិកឲ្យក្លាយជាថ្នល់កៅស៊ូប្រណីត