• 2019-07-08 03:00:00
  • សេដ្ឋកិច្ច

ដំណឹង​ល្អ​!​ ពីរ​ឆ្នាំ​មាន​ម្ដង​ ពិព័រណ៍​ឧស្សាហកម្ម​កម្ពុជា​អន្តរជាតិ​នៅកោះពេជ្រ

  • 2019-07-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​ សំលៀកបំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​នឹង​ត្រឡប់​មក​វិញ​ហើយ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​​កោះ​ពេជ្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Yorker​ Trande​ &​ Marketing​ Service​ Co.,Ltd។

សហការ​រៀប​ចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​,​ សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC)​ និង​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​(GMAC)​ ព្រម​ទាំង​​គាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​(TPD)។

ពិព័រណ៍​​នេះ​ជា​វេទិកា​ពាណិជ្ជកម្ម​តែ​មួយ​គត់​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​គ្រប់​ដណ្ដប់​លើ​ជ័រ​ប្លាស្ទិច​,​ កៅស៊ូ​,​ ការ​បោះ​ពុម្ព,​ ការ​វេច​ខ្ចប់​,​ ការ​កែ​ច្នៃ​ម្ហូប​អាហារ​,​ គ្រឿង​ចក្រ​កសិកម្ម​,​ ឧបករណ៍​ និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក​,​ គ្រឿង​បន្លាស់​រថយន្ត​,​ វិស្វកម្ម​ថាមពល​អគ្គិសនី​ និង​សំលៀកបំពាក់​ វាយនភណ្ឌ​។

លោក​អ្នក​នឹង​បាន​ជួប​ផ្ទាល់​ជា​មួយ​ម្ចាស់​រោង​ចក្រ​ ហើយ​អាច​ស្វែង​រក​ដៃ​គូ​ជំនួញ​ ឬ​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន​ទៅ​តាម​តម្រូវ​ការ​ក្នុង​វិស័យ​នីមួយ​ៗ​​​មាន​រហូត​ដល់​ចំនួន​ ២៨០​​ស្តង់​ដែល​នឹង​​​នាំ​មក​នូវ​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ឧស្សាហកម្ម។

ពិព័រណ៍​​នេះ​នឹង​បើក​ឲ្យ​ចូល​រួម​ពី​ថ្ងៃ​ទី​២២​ ដល់​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៩​ ចាប់​ពី​ម៉ោង​ ៩​ព្រឹក​ ដល់​ម៉ោង​៥​រសៀល​ (ថ្ងៃ​ចុង​ក្រោយ​ទី​២៥​ សីហា​ បិទ​នៅ​ម៉ោង​៣​រសៀល)៕ 

​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​

ទាក់ទងក្នុងស្រុក Ms. Lim Sothea

  • Tel: +855 10 79 22 42
  • E-mail: tget.sothea@gmail.com

International Contact Mr. Akai Lin 

  • Tel: +886 22 65 96 000
  • E-mail: akai@chanchao.com.tw

អត្ថបទ៖ Sokchea Heng

មតិយោបល់