• 2019-07-08 02:32:49
  • ព័ត៌មាន

ខ្យល់កន្ត្រាក់​ធ្វើឲ្យ​ខូចខាតផ្ទះជាង​៥០​ខ្នង​ក្នុងស្រុក​ស្វាយអន្ទរ

  • 2019-07-08 02:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​​ផ្ទះ​ប្រ​ជា​ពល​រដ្ឋជាង​​៥០​ខ្នង​ក្នុង​ឃុំចំនួន​បីនៅ​ខេត្ត​ព្រៃ​វែង​រងការ​ខូច​ខាង​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ម្សិល​មិញ។

ក្រ​សួង​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​នេះ​ថា​កាលពី​ល្ងាច​​ម្សិល​មិញ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​៥៣​ខ្នង​​ក្នុង​ឃុំ​ចំនួន​បី​ក្នុង​ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃ​វែង​រងការ​ខូច​ខាត​ដោយ​ខ្យល់​​កន្ត្រាក់។

ប្រភព​ខាង​លើ​បញ្ជាក់ថា​នៅ​ឃុំ​ជាង​ខ្លាង ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​មួយ​ខ្នង​របើក​ដំបូល ហើយ​ឃុំអង្គទ្រេត ផ្ទះប្រាំ​ខ្នង​រងការ​ខូច​ខាង​ធ្ងន់ធ្ងរ និង​១៧​ខ្នង​រកផលប៉ះពាល់កម្រិត​ស្រាល។​ ដោយ​ឡែកក្នុងឃុំ​​ស្វាយអន្ទរ​វិញ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​រហូត​ដល់​៣០​ខ្នង​រក​ល​ប៉ះពាល់ពី​ខ្យល់​កន្រាក់នេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់