• 2019-07-08 09:20:00
  • ព័ត៌មាន

បន្ទោបង់ និង​បត់​ជើង​ក្នុង​សាទែន​ទឹក​រួម​ដើម្បី​សងសឹក​អ្នក​ជិត​ខាង

  • 2019-07-08 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៦៩​ឆ្នាំ​មួយ​រូប​នៅ​កោះ​តៃវ៉ាន់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​សងសឹក​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​បត់​ជើង​តូច និង​បត់​ជើង​ធំ​ក្នុង​សាទែន​ទឹក​ប្រើ​រួម។

បុរស​ចំណាស់​អាយុ​៦៩​ឆ្នាំ ត្រកូល​លីន បាន​ខឹង​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​លោក​បាត់​ចំណូល​៣៨​ដុល្លារ​មួយ​ខែ ដោយ​ការ​ជួល​ផ្ទះ​មួយ​ផ្នែក​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដើម្បី​ឲ្យ​គេ​ដាក់​បរិក្ខា​នៅ​ផ្ទះ​របស់​លោក។ ដោយ​សារ​តែ​លោក​លីន មិន​ដែល​ប្រាប់​ពី​កិច្ចសន្យា​នេះ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​ដឹង ដូច​នេះ​ពួក​គេ​ក៏​រាយ​ការណ៍​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​ដោះ​គ្រឿង​បរិក្ខា​ចេញ​វិញ។

ដើម្បី​សងសឹក​នឹង​អ្នក​ជិត​ខាង​ដែល​ធ្វើ​ឲ្យ​លោក​បាត់​ចំណូល​ប្រចាំ​ខែ​នោះ លោក​លីន​ចាប់​ផ្ដើម​បត់​ជើង​តូច បត់​ជើង​ធំ និង​ពេល​ខ្លះ​ងូត​ទឹក​ក្នុង​សាទែន​ទឹក​ប្រើ​រួម​ក្នុង​អគារ​ទាំង​ស្រុង​ទៀត​ផង។

សកម្មភាព​របស់​លោក​របស់​ត្រូវ​បាន​គេ​ចាប់​បាន ក្រោយ​ពេល​គេ​មាន​អារម្មណ៍​ថា​នៅ​ក្នុង​ទឹក​មាន​ក្លិន​ចម្លែក រហូត​ដល់​អ្នក​ខ្លះ​ចាប់​ផ្ដើម​កើត​ប្រតិក​ម្ម​ពី​ការ​ប្រើ​ទឹក​នេះ។ នៅ​ពេល​ក្រុម​គ្រប់គ្រង​ខុនដូ​មក​ឆែក​កាមេរ៉ា បាន​រក​ឃើញ​ថា ពី​កំឡុង​ឆ្នាំ​២០១៧ និង​២០១៨ លោក​បាន​ដាក់​ជណ្ដើរ​ឡើង​សាទែន​ទឹក​នេះ​ជា​ញឹកញាប់។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ស្ទើរ​តែ​មិន​ជឿ​នោះ​គឺ លោក​លីន​បាន​និយាយ​ថា សំណាង​ល្អ​ហើយ​ដែល​អ្នក​ជិត​ខាង​លោក​មិន​បាន​ស្លាប់​ដោយ​ផឹក​ទឹក​នេះ​នោះ។ ជា​លទ្ធផល​លោក​ ត្រូវ​ពិន័យ​៥០០០​ដុល្លារ និង​ដាក់​គុក​ចំនួន​២០​ខែ៕

ប្រភព៖ Shanghaiist ប្រែសម្រួល៖ Caramel

មតិយោបល់