• 2019-07-09 03:00:00
  • ព័ត៌មាន

កុំ​ខក​ខាន​! ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ខួប​គម្រប់​ ៥ឆ្នាំ របស់ផ្សារទំនើប អ៉ីអនម៉ល ភ្នំពេញ

  • 2019-07-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ អតិថិជន​ផ្សារ​ទំនើប​ អ៉ីអនម៉ល ភ្នំពេញ​ ទាំង​អស់​ពិតជា​បាន​សប្បាយ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ និងសប្បាយ​ឈ្នះ​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ឱកាស​អបអរ​ខួប​គម្រប់​ ៥ឆ្នាំ​ របស់​ផ្សារ​ទំនើប​ អ៉ីអន​ម៉ល​ ភ្នំពេញ​ ដែល​នឹង​រៀប​ចំ​នៅ​ជាន់​ផ្ទាល់​ដី​ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ ទី១៤​ ខែ​កក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

រាល់​អតិថិជន​ដែល​ទិញ​ទំនិញ​ចាប់​ពី​ ៣០ដុល្លារ​ឡើង​ទៅ​ពី​គ្រប់​ហាង​ទាំង​អស់​នៅ​ក្នុង​ផ្សារ​ទំនើប​ អ៉ីអន​ម៉ល ភ្នំពេញ​ នឹង​មាន​សិទិ្ធ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​ចំនួន​ ១លើក​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​​គួរ​ជាទី​គាប់​ចិត្ត​ ដែល​មាន​ទាំង​ម៉ូតូ​ស៊េរី​ថ្មី​ ទូរសព្ទ​ ទូទឹកកក​ ទូរទស្សន៍​ ម៉ាស៊ីន​បោក​ខោអាវ ម៉ាស៊ីន​ម៉ៃ​ក្រូ​វេវ​ ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ កង្ហារ​ និង​រង្វាន់​ផ្សេង​ៗ​​ជា​ច្រើនទៀត។

ខាង​ក្រោម​ជា​លក្ខខណ្ឌ​ដើម្បី​ចូល​រួម​ចាប់​រង្វាន់

១.សម្រាប់​អតិថិជន​ដែល​ជាវ​ជា​សាច់​ប្រាក់

  • ជាវ​ចាប់​ពី ៣០ដុល្លារ​ ឡើង​ទៅ​នៅ​គ្រប់​ហាង​ទាំង​អស់​ក្នុង​ផ្សារ​ទំនើប​ អ៉ីអនម៉ល​ ភ្នំពេញ​ អាច​មាន​សិទ្ធិ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​ចំនួន​ ១លើក។
  • អតិថិជន​ក្នុង​ម្នាក់​មាន​សិទ្ធិ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​បាន​ច្រើន​បំផុត​ចំនួន​ ១០ដង។

២.សម្រាប់​អតិថិជន​ដែល​ជាវ​ដោយ​ប្រើ​កាតអ៉ី​អន​ និងអ៉ីអន​ វ៉លឡេត​ ខេមបូឌា

  • ជាវ​ចាប់​ពី​ ២០​ ដុល្លារ​ ឡើង​ទៅ​នៅ​គ្រប់​ហាង​ទាំង​អស់​ក្នុង​ផ្សារ​ទំនើប​ អ៉ីអនម៉ល​ ភ្នំពេញ​ អាច​មាន​សិទ្ធិ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​ចំនួន​ ១លើក។
  • អតិថិជន​​ម្នាក់​មាន​សិទ្ធិ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​បាន​ច្រើន​បំផុត​ចំនួន​ ១៥ដង។
  • អតិថិជន​ដែល​បាន​ជ្រើស​រើស​យក​សេវាកម្ម​បង់​រំលោះ​ និង​សេវា​ប្រាក់​កម្ចី​ពី​ធនាគារ​ឯកទេស​អ៉ី​អន​ នឹងទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដើម្បី​ធ្វើ​ការ​បង្វិល​គ្រាប់​បាល់​ផ្សង​សំណាង​ចំនួន​ ១លើក។

តាំង​ពី​ចាប់​ផ្តើម​ដំណើរ​ការ​ដំបូង​ រហូត​មក​ដល់​ពេល​នេះ​ ផ្សារទំនើប​ អ៉ីអនម៉ល​ ភ្នំពេញ​ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ តាម​រយៈ​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន​ដែល​និយម​ទិញ​ទំនិញ​ ក៏​ដូចជា​សម្ភារៈ​ទំនើប​ៗ​ជា​ដើម​។ ទំនិញ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​ទំនើប អ៉ីអនម៉ល​ ភ្នំពេញ​ សុទ្ធ​តែ​ជា​ម៉ាក​​​ល្បី​ៗ​​ទូ​ទាំង​ពិភពលោក​ និង​មាន​គុណភាព​ខ្ពស់បំផុត​។

បច្ចុប្បន្ន​ ផ្សារទំនើបអ៉ីអនម៉ល​ ភ្នំពេញ​បាន​ធ្វើ​ការ​កែ​លំអរ​ហាង​ ក៏​ដូច​ជា​បើក​ដំណើរ​ហាង​ថ្មី​ៗ​ជា​ច្រើន​ ដែល​បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​នៅ​ក្នុង​ផ្សារ​ទាំង​មូល​កាន់​តែ​ស្រស់​ស្អាត​ និង​ផ្តល់​អារម្មណ៍​ល្អ​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ។

កុំ​ភ្លេច​ណា​! មួយ​ឆ្នាំ​មាន​ម្តង​ រឿង​អី​ត្រូវ​ខក​ខាន​ នាំ​គ្រួសារ​ទៅ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​ ៧០% ក៏​ដូច​ជា​ទទួល​យក​កាដូ​ពិសេស​ៗ​ពី​បណ្ដា​ហាង​ជា​ច្រើន​រួម​នឹង​ ឱកាស​ឈ្នះ​រង្វាន់​ធំ​ៗ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ផ្សារ​ទំ​នើប​អ៉ីអនម៉ល ភ្នំពេញ។

សម្រាប់​ព័ត៌មាន​​បន្ថែម សូម​ទាក់ទង

  • 023 988 100
  • គេហទំព័រ: aeonmallphnompenh.com
  • ទំព័រ Facebook តាមរយៈ QR Code ខាងក្រោម៖

អត្ថបទ៖ Sokchea Heng

មតិយោបល់