• 2019-07-09 01:59:47
  • ព័ត៌មាន

ចិនបញ្ចប់ការសាងសង់ព្រលានហោះថ្មីនៅប៉េកាំង តម្លៃជាង ១១ប៊ីលានដុល្លារ

  • 2019-07-09 01:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលាន​យន្ដហោះ​ថ្មី​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ឈ្មោះ Daxing ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​តាម​ការ​គ្រោង​ទុក​កាល​ពី​ថ្ងៃ​ទី ៣០​ខែ​មិថុនា​កន្លង​ទៅ​ក្រោយ​ចំណាយ​ពេល​សាងសង់​អស់​ជាង ៣​ឆ្នាំ។

ព្រលាន​យន្ដហោះ​ដែល​មាន​រូប​រាង​ផ្កាយ​សមុទ្រ​​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ Zaha Hadid ដោយ​ចំណាយ​ទឹក​ប្រាក់​សរុប​ជាង ១១ប៊ីលានដុល្លារ។ ព្រលាន​យន្ដហោះ​ថ្មី​នេះ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ប៉េកាំង និង​នៅ​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី Tiananmen Square។ ជាមួយគ្នា​ដែរ ព្រលានយន្ដហោះអន្តរជាតិ​ប៉េកាំង Daxing នឹងក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ធំ​បំផុត​ក្នុង​ប្រទេស​ចិន ដែល​គ្រោង​នឹង​ទទួល​អ្នក​ដំណើរ​ជាង ៧២​លាន​នាក់ និង​ទំនិញ​២លាន​តោន​ជា​រៀង​រាល់​ឆ្នាំ។

យ៉ាង​ណា​មិញ ព្រលានយន្ដហោះ​ថ្មី​នេះ នឹង​បើក​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា​តទៅ ជាមួយ​នឹង​ការ​រចនា​រូបរាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់