- 2019-07-09 03:37:31
- ចរាចរណ៍
ថ្ងៃធ្វើការរវល់ពិបាកយករថយន្តទៅឆៀក ឥឡូវនេះថែមថ្ងៃ និងម៉ោងផ្ដល់សេវាហើយ
- 2019-07-09 03:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃធ្វើការរវល់ពិបាកយករថយន្តទៅឆៀក ឥឡូវនេះថែមថ្ងៃ និងម៉ោងផ្ដល់សេវាហើយ
ចន្លោះមិនឃើញ
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យដឹងថាមណ្ឌលត្រួតពិនិត្យបច្ចេកទេសចំនួនបួននឹងបន្ថែមម៉ោងផ្ដល់សេវាត្រួតពិនិត្យបច្ចេកទេសយានយន្តពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសរសេរលើបណ្ដាញសង្គមរបស់ខ្លួននាព្រឹកនេះថាមណ្ឌលក្នុងរាជធានីភ្នំពេញចំនួនបួនកន្លែងរួមមានទីតាំងនៅក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូន (ឬស្សីកែវ) ចំការដូង បឹងស្នោ និងផ្លូវជាតិលេខ៦ នឹងបន្ថែមម៉ោងផ្តល់សេវាពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់។
ប្រភពខាងលើឲ្យដឹងដែរថានៅកំពង់ផែស្វយ័តក្រុងភ្នំពេញក៏មានរថយន្តឆៀកចល័តចំនួនពីរគ្រឿងដាក់សម្រាប់បម្រើសេវានេះ និងម៉ោងពេលដូចគ្នាផងដែរ៕