• 2019-07-09 04:56:57
  • ការអប់រំ

ក្ដៅៗ! ចេញ​ហើយ​តារាង​ប្រព្រឹត្ត​ទៅនៃវិញ្ញាសា​ប្រ​ឡង​បាក់ឌុបនិង​បំពេញ​វិជ្ជា​

  • 2019-07-09 04:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​ប្រ​ព្រឹត្ត​ទៅនៃ​វិញ្ញា​សា​ប្រ​ឡង​បាក់​ឌុប​ និង​បំពេញ​វិជ្ជាសម័យ​ប្រ​ឡង​១៩ ខែ​សីហា ឆ្នាំ២០១៩ ចេញ​ជា​ផ្លូវ​ការ​ហើយនៅព្រឹក​នេះ។

ក្រ​សួង​អប់​រំ​នៅ​ព្រឹក​នេះ​បាន​បញ្ចេញ​តារាង​ប្រ​ព្រឹត្តទៅ​នៃវិញ្ញាសាប្រ​ឡង​បាក់ឌុប និង​បំពេញ​វិជ្ជា​ទាំង​ផ្នែក​វិទ្យាសាស្រ្តសង្គម​ និង​វិទ្យាសាស្រ្ត។

សម្រាប់​ផ្នែកវិទ្យាសាស្រ្ត​សង្គម​​ថ្ងៃទី​មួយ​នៃ​សម័យប្រឡង​គឺមាន​មុខវិជ្ជាផែនដី និងបរិស្ថាន ប្រ​វត្តិវិទ្យា ភូមិវិទ្យា និង​ភាសា​បរទេស។ ចំណែក​ថ្ងៃទីពីរ​ ត្រូវនឹង​ថ្ងៃទី​២០ ខែសីហា វិញ​មាន​មុខវិជ្ជា​គណិតវិទ្យា សីលធម៌ ពល​រដ្ឋ​វិជ្ជា និង​អងក្សរសាស្រ្ត​ខ្មែរ។

សម្រាប់​ខាង​វិទ្យា​សាស្រ្ត​វិញ​ថ្ងៃទី​មួយ​មាន​មុខ​វិជ្ជា​ប្រ​វត្តិវិទ្យា ជីវ​វិទ្យា គីមី​វិទ្យា និង​ភាសាបរទេស ខណៈ​ថ្ងៃទី​ពីរវិញ​មាន​មុខ​វិជ្ជា​អក្សរសាស្រ្ត​ខ្មែរ រូបវិទ្យា និង​គណិត​វិទ្យា៕

អត្ថបទ៖ ទូច សុខា

មតិយោបល់