• 2019-07-10 03:37:46
  • ព័ត៌មាន

មកស្គាល់ ឧទ្យានសូឡាធំបំផុតក្នុងពិភពលោក ផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះជាង ១លានខ្នង

  • 2019-07-10 03:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាងសង់​នៅ​លើ​ផ្ទៃ​ដី​ជាង ៣ ០០០​ហិចតា​ឬ​ស្មើ​ទំហំ​តារាង​បាល់ទាត់​ ៣​ ៥០០ ឧទ្យាន​ផ្ទាំង​សួឡា Noor-Ouarzazate គឺ​ជា​កន្លែង​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះអាទិត្យ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ឧទ្យាន​សូឡា​នេះ ស្ថិត​នៅ​តំបន់​វាល​ខ្សាច់​សាហារ៉ា​នៃ​ប្រទេស​ម៉ារ៉ុក​ដែល​អាច​ផលិត​អគ្គិសនី​បាន​ជាង ៥៨០​មេហ្គាវ៉ាត់​ និង​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ពី​ឧស្ម័ន​កាបូនិក​ច្រើន​ជាង ៧៦០ ០០០​តោន​ជា​រៀង​រាល់​ឆ្នាំ។ ឧទ្យាន​សូឡា​ធំជាង​គេ​ក្នុង​ពិភពលោក​នេះ បាន​ចាប់​ផ្ដើម​ការ​សាងសង់​កាល​ពី​ឆ្នាំ ២០១៣ ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១៦ ដោយ​ចំណាយ​ទឹក​ប្រាក់​ជាង ៣,៩​ប៊ីលាន​ដុល្លារ។

ខាងក្រោមនេះ គឺជាឧទ្យានសូឡាធំបំផុតក្នុងពិភពលោក ផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះជាង ១លានខ្នង ៖

ចុចអាន ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់