• 2019-07-11 01:00:00
  • ព័ត៌មាន

អ្នកចូលចិត្តដើរលឿនៗ មានលទ្ធផលការងារល្អ តែច្រើនខ្វះភាពរីករាយក្នុងជីវិត

  • 2019-07-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា?​ ជា​មនុស្សដែលចូលចិត្ត​ដើរ​លឿន​ ឫ​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ​យឺត? 

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ អ្នក​ដែល​មាន​ទម្លាប់​ដើរ​លឿន​ ជា​មនុស្ស​ខ្វះ​ភាព​រីករាយ​ខ្លាំង​បំផុត​។

 

នៅ​ក្នុងការ​សិក្សា​ក៏បានលើក​ឡើង​ផងដែរថា អ្នក​ដើរ​លឿន​តែង​តែ​ជា​ប្រភេទ​មនុស្ស​មាន​ទំនោរ​ងាយ​នឹង​ទទួល​បាន​ភាព​តាន​តឹង​ និង​មិន​សប្បាយ​ចិត្ត​ច្រើន។ ពី​ព្រោះ​មនុស្ស​ប្រភេទ​នេះ​ព្យាយាម​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​សម្រេច​ ក្នុង​ជិវិត​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​ពួកគេ​ និង​មិន​ខ្វល់ពី​សុភមង្គល​របស់​ខ្លូន​ឯង។ ហើយ​តែង​តែ​ផ្តោត​សំខាន់​ទៅ​លើ​អ្វី​មួយ​ ដែល​គ្មាន​ថ្ងៃ​អាច​ទៅ​រួច​ និង​ជា​មនុស្ស​មិន​សូវ​ចេះ​ពី​ការ​គ្រប់គ្រង់អារម្មណ៍​ឡើយ។ នេះបើយាងតាមការចុះផ្សាយរបស់ Astrol Radio

 

លើស​ពី​នេះ​ទៅ​ទៀត​ បើ​​និយាយ​ពី​ការងារ​វិញ​ ពួក​គេ​ត្រូវ​តែធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ និងគ្មាន​ចំណុច​ណាមួយ​ខ្វះ​ខាត​បាន​នោះ​ទេ ដូច្នេះ​ហើយ​​បាន​ជាពួក​គេ​មិនសូវ​មានពេល​វេលា​សំរាក​សម្រាប់​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​។

បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ដែល​​ចូល​ចិត្តដើរ​យឺត​ ពួក​គេ​ជា​ប្រភេទ​មនុស្ស​គិតតែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួនជា​ជាង​អ្នក​ដ៏ទៃ និង​ពិបាក​ធ្វើ​ការ​ទំនាក់​ទំនង​ពី​អ្នកជុំវិញ​ខ្លួន​។ ប៉ុន្តែ​ចំណុច​ល្អ​​វិញ​ ក៏​ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ច្រើន​ និងច្បាស់​លាស់ផងដែរ។ ​​​​​

តើអ្នកជាមនុស្សប្រភេទណាមួយដែរ យឺត ឫលឿន? ចែក​រំលែក​អត្តបទ​មួយ​នេះ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​ដែល​មានទម្លាក់​បែប​នេះ​ ហើយ​ប្រាប់​ពួក​គាត់​ថា កុំ​សូវ​ដើរ​លឿន​ពេក​ ព្យាយាម​ដើរ​ឲ្យយឺត​ជាង​មុន៕

​​​​  

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់