• 2019-07-10 07:55:35
  • ព័ត៌មាន

កំណើនប្រជាជនរស់នៅ រាជធានីភ្នំពេញ នឹងកើនដល់ជាង ២,៤លាននាក់ នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ

  • 2019-07-10 07:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្យាករណ៍ថា ក្នុងរយៈពេល១១ឆ្នាំខាងមុខនេះ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជា​ណាចក្រកម្ពុជា នឹងមានកំណើនប្រជាពលរដ្ឋរហូតដល់ ២,៤៥០,៧០០នាក់ នៅឆ្នាំ ២០៣០​ខាងមុខនេះ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ នៅក្នុងសារលិខិតនា​ឱកាសទិវាប្រជាជនពិភពលោកលើកទី៣០ នាថ្ងៃទី១១ ខេកក្កដា ឆ្នាំ២០១៩នេះ។

រូបភាពយកពីវិបសាយ AKP

ក្នុងសារលិខិតសម្តេចតេជោបានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនេះ ទាមទារ ឱ្យមានការរៀបចំផែនការទីក្រុងច្បាស់លាស់ដើម្បីបញ្ចៀសកំណើននគរូបនីយកម្មដោយចៃ ដន្យ។ សម្តេចតេជោ បានបន្ដថា ការកើនឡើងកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ គឺដោយសារតែទេសន្ត ប្រវេសន៍ពីតំបន់ជនបទមករាជធានីភ្នំពេញ​មានការកើនឡើងទ្វេដង​ក្នុង​រយៈ​ពេល១០ឆ្នាំកន្លងទៅនេះ គឺកើនពី ៥៧ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជាង ១,៦ លាននាក់ ក្នុងឆ្នាំ២០១៣។

ដោយឡែកពាក់ព័ន្ធនឹងកំណើនប្រជាជន និងសុខភាពបន្តពូជក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសវិញ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ចំនួនប្រជាជនកម្ពុជាមាន​ការ​កើនឡើងចំនួន១១លាននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជិត១៦លាននាក់ ក្នុងឆ្នាំ២០១៧ ដែល​កំពុងមានបម្រែបម្រួលប្រជាសាស្រ្តមួយល្អប្រសើរដល់ការអភិវឌ្ឍ។

សូមជម្រាបថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវការរីកចម្រើន​គួរ ឱ្យកត់សម្គាល់ ក្នុងការធានាលទ្ធភាពទទួលបានសុខភាពបន្តពូជសម្រាប់ស្រ្តី យុវវ័យ និង គូស្វាមីភរិយា៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់