• 2019-07-12 02:11:07
  • ព័ត៌មាន

ឌិ អាយឌៀ ខនសាល់ធេនស៊ី ក្រុមហ៊ុនជំនាញផ្នែក​​យុទ្ធ​សាស្រ្ត​ការងារដ៏ល្បីល្បាញមួយ នឹងធ្វើកម្មវិធីដាក់​បង្ហាញ​សមិទ្ធផល​នៅថ្ងៃសៅរ៍នេះ

  • 2019-07-12 02:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃសៅរ៍​ទី​ ​១៣​ ​ខែ​ ​កក្កដា​ ​ខាងមុខនេះ​​ចាប់ពី​ម៉ោង​ ​៦ល្ងាច​ ​នៅក្នុង ​Factory​ ​Phnom​ ​Penh​ ​ក្រុមហ៊ុន​ ​ឌិ​ ​អាយ​ឌៀ​ ​ខន​សាល់​ធេ​ន​ស៊ី​ ​រួម​ជាមួយនឹង​ដៃគូ​សហការ​ពី​វិស័យ​ ​ឯកជន​ ​និង​វិស័យ​សាធារណៈ​ ​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​នូវ​ដំណើរ​រួមគ្នា​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​ ​ក្នុងនាម​ជា​ ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ដាក់​បង្ហាញ​ដល់​សហគមន៍​ពី​សមិទ្ធផល​​ការងារ​ដែល​បានសម្រេច​ ​និង​ទស្សនវិស័យ​ក្នុង​ការ​សហការ​គ្នា​ដើម្បី​ធ្វើឲ្យ​សហគមន៍​របស់​យើង​កាន់​ ​តែ​ប្រសើរ​ឡើង​។​

​ឌិ​ ​អាយ​ឌៀ​ ​បាន​ចាប់ផ្តើម​ដំបូង​នៅក្នុង​ឆ្នាំ​ ​២០១៥​ ​ដោយ​ផ្តល់​នូវ​សេវាកម្ម​ប្រកបដោយ​ការ​ច្នៃប្រឌិត​ ​ព្រមទាំង​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ទីក្រុង​ភ្នំពេញ​ ​រួមមាន​ ​Slaprea​-​ស្លាបព្រា​ ​(​និមិត្តសញ្ញា​ ​ស្លាបព្រា​ហោះ​)​ ​និង​ ​Baitong​ ​(​ពិ​ព័​ណ៍​បៃតង​)​ ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ ​មក​ចូលរួម​កំសាន្ត​ប្រមាណ​ជាង​ ​បី​មុឺ​ននា​ក់​ ​ក្នុង​ព្រឹត្តិ​ការណ៍​នី​មួយ​ៗ​។​ ​ឌិ​ ​អាយ​ឌៀ​ ​នឹង​បន្ត​លើកកម្ពស់​ ​កម្មវិធី​របស់​ពួកគេ​ ​ដើម្បី​គូសបញ្ជាក់​ពី​បញ្ហា​សំខាន់​នានា​ ​ដូចជា​បរិស្ថាន​ ​ការថែទាំ​សុខភាព​ ​និង​ការអប់រំ​ ​តាមរយៈ​យុទ្ធនាការ​ ​និង​ការសិក្សា​ស្រាវជ្រាវ​។​

​កញ្ញា​ ​Sofia​ ​Perez​ ​ដែល​ជានា​យក​គ្រប់គ្រង​ថ្មី​ ​របស់​ ​ឌិ​ ​អាយ​ឌៀ​ ​បាន​លើកឡើង​ថា​៖​ ​“​ពួក​យើង​មិន​អាច​ ​នៅ​ស្ងៀម​បានទេ​ ​នៅពេល​ដែល​មាន​បញ្ហា​សំខាន់​ដូចជា​ ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដែល​ប្រើ​បានតែ​មួយដង​ ​(​single​-​use​ ​plastics​)​ ​ឬ​ ​បញ្ហា​សុខភាព​ទាក់ទិន​នឹង​ភាព​ធន់​របស់​អង់​ទី​ប៊ី​យូ​ទិ​ក​ ​(​antimicrobial​ ​resistance​)​។​

​ក្រុមហ៊ុន​ ​ឌិ​ ​អាយ​ឌៀ​ ​ពួក​យើង​មាន​ឧត្តមគតិ​ក្នុង​ការ​បំពេញការងារ​ខុសប្លែក​ពី​គេ​ ​តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​សង្គម​ ​ព្រមទាំង​ការបង្កើត​បរិយាកាស​ការងារ​យ៉ាង​សប្បាយ​ ​រីករាយ​ក្នុង​ពេល​តែមួយ​។​ ​ពួក​យើង​សង្ឃឹមថា​យ៉ាងហោចណាស់​យើង​អាច​ជ​ម្រុ​ញ​ទឹកចិត្ត​អ្នកដទៃ​ទៀត​ឲ្យ​ ​ចូលរួម​បង្កើត​សកម្មភាព​នានា​ដើម្បី​សង្គម​យើង​ទាំងមូល​ ​ប៉ុន្តែ​វា​នឹង​កាន់តែ​ប្រសើរ​ប្រសិនបើ​ពួក​យើង​ ​បំពេញការងារ​នេះ​រួមគ្នា​។​

”​ ​ឌិ​ ​អាយ​ឌៀ​ ​មាន​គម្រោង​នឹង​សហការ​ជាមួយនឹង​អតិថិជន​ ​និង​ដៃគូ​ដើម្បី​ ​បង្កើត​វេទិកា​ ​ផលិតផល​ ​និង​កម្មវិធី​ផ្សេងទៀត​ដែល​មានបំណង​បង្វែរ​វប្បធម៌​របស់​អ្នកប្រើ​ប្រាស់​ឲ្យ​ប្រែ​​ក្លាយជា​ វប្បធម៌​មួយ​ដែល​មាន​ទំនួល​ខុសត្រូវ​សង្គម​ជាង​ពីមុន​។​

​នា​ល្ងាច​ថ្ងៃសៅរ៍​នេះ ​គឺជា​ដាក់​បង្ហាញ​ពី​សមិទ្ធផល​ដែល​ក្រុមហ៊ុន​ ​ឌិ​ ​អាយ​ឌៀ​ ​បាន​បង្កើត​ឡើង​ព្រមទាំង​ ​អបអរសាទរ​ចំពោះ​ការងារ​នា​ពេល​ខាងមុខ​របស់​ខ្លួន​ជាមួយនឹង​ក្រុមការងារ​ ​បណ្តា​មិត្ត​ ​និង​ដៃគូ​ ​សហការ​ក៏ដូចជា​អ្នកចូលរួម​កែប្រែ​វិស័យ​ឧស្សាហកម្ម​នានា​ ​ដែល​កំពុង​ស្វែងយល់​ពី​បម្រែបម្រួល​សង្គម​នា​ ​ពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឌិ​ ​អាយ​ឌៀ​ ​គឺជា​ក្រុមហ៊ុន​សង្គម​មួយ​ ​ដែល​ចម្រុះ​ទៅ​ដោយ​អ្នក​ប្រឹក្សា​យោបល់​ ​អ្នកវិភាគ​ ​អ្នក​រចនា​រូបភាព​ ​អ្នក​រៀបចំ​គម្រោង​ ​អ្នក​ផ្តល់​យុទ្ធសាស្ត្រ​ ​អ្នកនិពន្ធ​ ​និង​អ្នក​បណ្តុះបណ្តាល​។​ ​ពួក​យើង​ជា​ភ្នាក់ងារ​ផ្តល់​ ​ដំណោះស្រាយ​បែប360​°​ ​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព​ ​និង​ភាព​ច្នៃប្រឌិត​តាមរយៈ​ ​ការស្រាវជ្រាវ​ទីផ្សារ​ ​ការ​ធ្វើ​ផែនការ​ទីផ្សារ​ ​ការបង្កើត​ស្លាក​សញ្ញា​ ​និង​វគ្គ​បណ្តុះបណ្តាល​។

​ឌិ​ ​អាយ​ឌៀ​ តែង​តែធ្វើការ​ ​រួម​ជាមួយ​អតិថិជន​ដើម្បី​រៀបចំ​ ​និង​អនុវត្ត​ដំណោះស្រាយ​ចាប់ពី​សេវាកម្ម​ផ្នែកការ​ងារ​សង្គម​ដល់​ផ្នែក​​យុទ្ធ​សាស្រ្ត​ការងារ​ ​ឬ​យុទ្ធនាការ​ ដែល​ផ្តោត​លើ​មនុស្សជា​សំខាន់​។​

​បេសកកម្ម​របស់​​ឌិ​ ​អាយ​ឌៀ​ ​គឺ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ផ្តល់​ផល​វិជ្ជមាន​យូរអង្វែង​​ដល់​សង្គម​។​ ​សម្រាប់​ព័ត៍​មាន​បន្ថែម​​អុី​ម៉ែ​ល​៖​ ​sofia​@​theideaconsultants.com​ និង​លេខទូរស័ព្ទ​៖​ ​+​855​ ​(​0​)​71​ ​448​ ​5630​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់