• 2019-07-15 10:08:44
  • សេដ្ឋកិច្ច

ចិន​ព្រមានមិន​រកស៊ីជាមួយ​ក្រុមហ៊ុនអាម៉េរិកណា​លក់​សព្វាវុធឲ្យ​តៃវ៉ាន់​

  • 2019-07-15 10:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទាំង​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចិន​បាន​ព្រមាន​ពី​ការ​ដាក់ទណ្ឌ​កម្ម​ទៅ​លើ​ក្រុម​ហ៊ុន​អាម៉េរិកណា​ដែល​បាន​ប្រ​កាស​លក់​សព្វា​វុធ​ដល់​កោះ​តៃ​វ៉ាន់។

កាលពី​សប្ដាហ៍​មុនមន្ទីរ​បង់តាហ្គោន​បាន​ប្រកាសថា​ក្រ​សួង​ការ​បរទេស អាម៉េរិក​អនុញ្ញាត​ឲ្យ​លក់​អាវុធ​ទៅ​កោះតៃវ៉ាន់​តាម​សំណើ​របស់​កោះ​មួយ​នេះ។ ការ​លក់​ដូរ​នេះក្នុងទំហំទឹក​ប្រាក់​២,២​ពាន់​លាន​ដុល្លារ​អាម៉េរិកលើ​រថក្រោះ និង​មីស៊ីល​ជា​ដើម។​

ចិន​កា​លពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះបាន​និយាយថា​ខ្លួន​អាច​នឹង​ដាក់​ទណ្ឌ​កម្ម​ទៅ​ក្រុម​ហ៊ុន​ដែល​លក់​អាវុធ​ទៅឲ្យ​​តៃវ៉ាន់ ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​​នោះទេ។ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​និយាយ​ថា​កាលក់​អាវុធនេះ​បាន​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​ប៉ះពាល់​ដល់​បូរណភាព និង​សន្តិ​ខុស​​របស់​ចិន។​

លោក​បន្តថា៖​«​រដ្ឋាភិបាលចិន និង​ក្រុម​ហ៊ុន​ចិន នឹ​ងមិន​ទាក់ទករកស៊ីជាមួយ​ក្រុម​ហ៊ុន​អាម៉េរិក​ទាំង​នេះ...​ខ្ញុំ​មិន​ទាន់អាច​និយាយ​ច្រើនពី​រឿង​នេះ​ទេ ប៉ុន្តែជឿចុះ ប្រ​ជា​ជន​ចិន​តែ​គោរពពាក្យសម្ដីជា​និច្ច»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម