• 2019-07-15 23:00:00
  • ជំនឿ

ជំនឿ​សុំ​កូន​នៅ​តែ​ល្បី​ នៅ​វត្ត​វិហារសួគ៌ ខេត្តកណ្ដាល

  • 2019-07-15 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតតែ​វិទ្យាសាស្ត្រ​មាន​ការ​រីកចម្រើន​ក្ដី ប៉ុន្តែ អប្បិយជំនឿ​នៅ​តែ​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​អារម្មណ៍​ប្រជាជន​ខ្មែរ​មួយ​ចំនួននៅឡើយ។ ព្រះ​ម៉ែ​ពផ្ទៃ​នៅ​​ក្នុង​វត្ត​វិហារ​សួគ៌ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត កណ្តាល នៅ​តែ​មាន​ប្រជាជន​ខ្មែរ​ជា​ហូរហែ​ទៅ​សុំ​កូន និង ការ​សុំ​រក​ស៊ី​មាន​បាន​មិន​ដាច់​ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង ថ្ងៃសីល។

  ព្រះម៉ែពផ្ទៃ

ព្រះម៉ែពផ្ទៃ នៅ​វត្ត​វិហារសួគ៌ (រូបថត​ទូរសព្ទ​ដៃ)

 

អេង សៀកលី មក​ពី​ខេត្ត​ព្រៃវែង ដែល​បាន​ដំណឹង​ពី​បារមី​ព្រះម៉ែ​ពផ្ទៃ​ខ្លាំង ដែល​ប្រាថ្នា​ចង់​បាន​កូន និង ​រកស៊ី​រមែង​បាន​ដូច​បំណង បាន​មក​បុណ្យ​ស្រន់​នៅ​វត្ត​​វិហារសួគ៌ ហើយ​នៅ​ទី​បំផុត​ទទួល​បាន​ដូច​ក្ដី​ប្រាថ្នា។  

"ខ្ញុំ​រៀប​ការ​អស់​រយៈពេល​ ៣ ឆ្នាំ​ មក​ហើយ​តែ​ពុំ​មាន​កូន​ទាល់តែ​សោះ បើ​ទោះ​ជា​បាន​រក​ពេទ្យ​ច្រើន​កន្លែង​ហើយ​ក្ដី។ ខ្ញុំ​សម្រេច​មក​បុណ្យ​ស្រន់​នៅទី​នេះ ស្រាប់​តែ​បី​ខែ​ក្រោយ​ខ្ញុំ​មាន​កូន ដូច​ការ​ប្រាថ្នា​ចង់​បាន"។ អេង សៀកលី អាយុ ២១ ឆ្នាំ ប្រាប់​ Sabay កាល​ពី​ពេល​កន្លងទៅ។  

លោក​តា ប្រចាំ​នៅ​កន្លែង​ព្រះ​ម៉ែ​ពផ្ទៃ បាន​រៀប​រាប់​ប្រាប់​គេហទំព័រ Sabay ដែរ​ថា ប្រជាជន​គ្រប់​ទិសទី​ទាំង​ក្នុង​ស្រុក រហូត​ដល់​ក្រៅ​ប្រទេស​ បាន​មក​ទី​នេះ ដើម្បី​សុំ​សេចក្ដី​សុខ និង សុំ​រកស៊ី​មាន​បាន ឡើង​ឋានៈ​ឥត​ឈប់ ជាពិសេស ការ​បួង​សុំ​កូន ​គឺ​មាន​ជា​ហូរហែ​ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​មាន​មនុស្ស​ច្រើន។  

លោកតា បាន​​ធ្វើ​ការ​កត់​សម្គាល់​ថា ៧០% អ្នក​មក​បួង​សួង ​គឺ​សម្រេច​ដូច​ក្ដី​ប្រាថ្នា ហើយ​ពួកគេ​បាន​ត្រឡប់​មក​ធ្វើ​ពិធី​លាបំណន់​ ដោយ​មាន​គ្រឿង​ដង្វាយ​ធូបទាន ផ្លែឈើ និង បច្ច័យ ទៅ​តាម​ការ​បន់​សុំ​ពី​ព្រះ​ម៉ែ​ព​ផ្ទៃ និង បារមី​នៅ​វត្ត​វិហារសួគ៌​នេះ៕  

ចង់​ដឹង​ពី​របៀប​បួង​សួង​សុំ​រក​ស៊ី​មាន​បាន និង សុំ​កូន​ ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ  

  ជយលាភី The Global Teacher Prize មិន​មែន​អ្នក​គ្រូ នាង​ ផល្លា ទេ

ពេល​នេះ អ្នក​គ្រូ​ នាង ផល្លា ​វ៉ា​ដាច់​គេ តែ​សូម​ចូលរួម​បោះឆ្នោត​បន្ត​ទៀត

ចំនួន​បេក្ខនារី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Smart Gadget Girl 2015​ មាន​ការ​កើន​ឡើង​ជា​លំដាប់ 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម