• 2019-07-16 00:00:00
  • ព័ត៌មាន

​ប្រារព្ធ​ពិធី​ខួប​៥ឆ្នាំ ​ឌិ​ ​អាយ​ឌៀ​ បង្ហាញ​ពី​សមិទ្ធផល​វិជ្ជ​មាន​ដល់​សង្គម​

  • 2019-07-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ពិគ្រោះ​យោបល់​ និង​ផ្តល់​យុទ្ធ​សាស្រ្ត​ការងារ​ ទី​ផ្សារ ​​យុទ្ធ​នាការ​ បាន​ប្រារព្ធ​ពិធី​ខួប​៥ឆ្នាំ​នៅ​ Factory Phnom Penh ​និង​បាន​ដាក់​បង្ហាញ​ពី​សមិទ្ធផល​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម​តាម​រយៈ​ការ​ធ្វើ​ធុរកិច្ច​។​

​កាល​ពីល្ងាច​ ថ្ងៃសៅរ៍​ សប្តាហ៍​មុន​នេះ​ ការ​ដាក់​បង្ហាញ​ចក្ខុ​វិស័យ​ និង​សមិទ្ធផល​ដែល​ក្រុមហ៊ុន​ ​ឌិ​ ​អាយ​ឌៀ​ ខនសាល់ធេនស៉ី បាន​បង្កើត​ឡើង ​ព្រម​ទាំង​​អប​អរសាទរ​ខួប​៥​ឆ្នាំ​ជាមួយ​នឹង​ក្រុម​ការងារ​ ​បណ្តា​មិត្ត​ ​និង​ដៃគូ​សហការ​មកពី​វិស័យ​ឯក​ជន​ និង​វិស័យ​សាធារណៈ​ ក៏​ដូច​ជា​អ្នក​ចូល​រួម​កែ​ប្រែ​វិស័យ​ឧស្សាហ​កម្ម​នានា​ ​ដែល​កំពុង​ស្វែង​យល់​ពី​បម្រែ​បម្រួល​សង្គម ​នា​​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ Galeno Chua ​នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ ឌិ​ អាយ​ឌៀ​ បាន​លើក​ឡើង​ថា​ ឌិ ​អាយ​ឌៀ​ ជា​ក្រុមហ៊ុន​សង្គម​មួយ​ ដែល​បង្ហាញ​ថា​ការ​ធ្វើ​ធុរកិច្ច​ក៏​អាច​ផ្តល់​ផល​វិជ្ជមាន​បាន​ដល់​សង្គម​ផង​ដែរ​។​   ​លោក​បាន​មាន​ប្រសាសន៍​ថា​ «អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ខុស​គ្នា​ពី​ក្រុមហ៊ុន​ដ៏ទៃ​នោះ​ គឺ​ការ​អនុវត្ត​ការ​យោគយល់​ក្នុង​ការ​បំពេញ​ការងារ​របស់​យើង​។​ ហើយ​ពេល​ដែល​ខ្ញុំ​និយាយ​ពី​ការ​យោគ​យល់​នោះ​ គឺ​មិន​មែន​ថា​យើង​ត្រូវ​យក​ចិត្ត​យើង​ដាក់​ក្នុង​ចិត្តគេ​នោះ​ទេ​ តែ​គឺ​សំដៅ​ទៅ​លើ​ការ​ដែល​យើង​គិត​អំពី​ អារម្មណ៍​របស់​គេ​ដែល​មាន​ ​នៅ​ពេល​ត្រូវ​បំពេញ​ការងារ​។​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ នេះ​ជាមូលហេតុ​ ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ការ​នៅ​ ឬ​ធ្វើ​ការ​ជាមួយ​ ឌិ ​អាយ​ឌៀ​»។​  

​ឌិ​ អាយ​ឌៀ​ ជា​ក្រុម​ហ៊ុន​សង្គម​មួយ​ ដែល​ចម្រុះ​ទៅ​ដោយ​អ្នក​ប្រឹក្សា​យោបល់​ ​អ្នក​វិភាគ​ ​អ្នក​រចនា​រូបភាព​ ​អ្នក​រៀបចំ​គម្រោង​ ​អ្នក​ផ្តល់​យុទ្ធសាស្ត្រ​ ​អ្នកនិពន្ធ​ ​និង​អ្នក​បណ្តុះ​បណ្តាល​ដែល​ផ្តល់​នូវ​គុណភាព​សេវាកម្ម​ ​និង​ភាព​ច្នៃប្រឌិត​តាម​រយៈ​​ការស្រាវជ្រាវ​ទីផ្សារ​ ​ការ​ធ្វើ​ផែនការ​ទីផ្សារ​ ​ការបង្កើត​ស្លាក​សញ្ញា​ ​និង​វគ្គ​បណ្តុះបណ្តាល​ ព្រម​ទាំង​ដំណោះ ស្រាយ​ដែល​មាន​ភាព​ច្នៃប្រឌិត​ និង​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម។​  

កញ្ញា​ Sofia Perez​ ដែល​ជា​នាយក​គ្រប់គ្រង​ ថ្មី​នៃឌិ​ អាយឌៀ ​បាន​បង្ហាញ​ពីចក្ខុវិស័យ​នៅថ្ងៃ​អនាគត​ថា​ ឌិ អាយឌៀ​នឹង​បន្ត​បង្កើត​ការងារ​ដូច​ជា​គម្រោង​សួន​បៃតង​ ហ្រ្គីន​ស្ពេស​ ប្រូក្រាម ​ដែល​មាន​គោល​បំណង​ធ្វើឱ្យ​ទីក្រុង​ក្លាយ​ទៅ​ជា​ទីក្រុង​បៃតង​ និង​កម្មវិធី​ HACK​ ដែលជា​ គម្រោង​ចែក​រំលែក​ពត៌មាន​ផ្តោត​លើ​ការ​ប្រឆាំង​នឹង​មេរោគ​ ដោយ​ផ្តោត​លើការ​លើក​កម្ពស់​សុខភា​ព និង​ការ​អនុវត្ត​សុវត្ថិភាព​ម្ហូប​អាហារ​។​  

កញ្ញា​បាន​លើក​ឡើងថា​ «យើង​នឹង​បន្ត​គាំ​ទ្រ​ និង​លើក​កម្ពស់​ផលិត​ផល​ល្អៗ​ ដែល​នាំ​មក​នូវ​គុណ​តម្លៃ​ដល់​សហគមន៍​តាម​រយៈ​សេវា​កម្ម​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ ហើយ​យើង​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ និង​អង្គការ​នានា​ដើម្បី​កែ​លម្អ​ដំណើរ​ការ​នៃ​ការ​បំពេញ​ការងារ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​»៕​

    ព័ត៍មានបន្ថែម

  • អុីម៉ែល៖ sofia@theideaconsultants.com
  • លេខទូរស័ព្ទ៖ +855 (0)71 448 5630    

អត្ថបទ៖ ចេង សុខហ័ង

មតិយោបល់
អត្ថបទពេញនិយម