• 2019-07-16 04:16:48
  • សេដ្ឋកិច្ច

តម្លៃ​ប្រេង​សាំង និង​ម៉ាស៊ូត​ឡើង​ថ្លៃបន្តិច​បើ​ធៀប​នឹង​១៥​ថ្ងៃមុន​

  • 2019-07-16 04:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា​តម្លៃ​ប្រេងសាំង​ធម្មតា​​ចាប់ពី​ថ្ងៃនេះ​ទៅ​ដល់ថ្ងៃ៣១ ខែ​កក្កដា ឆ្នាំ២០១៩ ខាង​មុខ​នេះ គឺមាន​តម្លៃ​ខ្ពស់ជាង​កាលពី​​១៥​ថ្ងៃមុន​១៥០​រៀល ក្នុង​មួយ​លីត្រ។

កាលពី​ថ្ងៃទី១ ដល់ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៩ តម្លៃ​ប្រេងសាំង​ធម្មតា​មួយ​លីត្រថ្លៃ​៣៦០០​រៀល រីឯ​ប្រេង​ម៉ាស៊ូត​វិញ​តម្លៃ​៣៥០០​រៀល។

សម្រាប់​តម្លៃ​ថ្មី​នេះ វិញ ក្រ​សួង​បញ្ជាក់ក្នុង​សេចក្ដីជូន​ដំណឹង​របស់​ខ្លួន​នា​ថ្ងៃនេះ​ថា​តម្លៃ​ប្រេងសាំង​ធម្មតាថ្លៃ​​៣ ៧៥០រៀល ក្នុង​មួយ​លីត្រ រីឯ​ប្រេង​ម៉ាស៊ូត​វិញ​មាន​តម្លៃ៣ ៥៥០​រៀល​ក្នុង​មួយ​លីត្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម