• 2019-07-16 05:01:25
  • ព័ត៌មាន

សមត្ថកិច្ច​កំពុង​កសាងសំណុំរឿង​បុរស​ម្នាក់ទៅតុលាកាទាក់ទងនឹង​ការលក់ស៊ីម​មិនយកអត្តសញ្ញាណប័ណ្ណ​

  • 2019-07-16 05:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​ម្ចាស់ហាងលក់​ទូរសព្ទ​ និង​បញ្ចាំ​មួយ​កន្លែង​ត្រូវ​ឃាត់​ខ្លួន​ និង​កំពុង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ពាក់ព័ន្ធនឹង​ការ​លក់​ស៊ីម​កាត​មិន​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​អ្នក​ទិញ។​

(ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

នាយក​ដ្ឋា​ន​ប្រ​ឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា បាន​ឲ្យ​ដឹង​នៅព្រឹក​នេះ​តាមរយៈហ្វេស​ប៊ុក​របស់ខ្លួន​ថា​បុរស​ខាង​លើ​មាន​វ័យ​៤១​ឆ្នាំ អ្នក​ម្ចាស់​ហាង​លក់​ទូរសព្ទ និងបញ្ចាំ ហើយ​ត្រូវបាន​នាំ​ខ្លួន​មក​សាក​សួរ​កាលពីថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០១៩។

ការ​សាកសួរនេះ​ប្រ​ភព​ខាង​លើ​ថា​ពាក់ព័ន្ធ​នឹង​ការ​លក់​ស៊ីម​កាត​មិន​យក​អត្តសញ្ញាណប័ណ្ណ​ ពី​អ្នក​ទិញ ឬ​ប្រើ​អត្តសញ្ញាណប័ណ្ណជំនួស និង​បាន​ទាំង​ប្រើLED ផ្សាយ​ពី​ការ​លក់​ស៊ីម​របៀប​នេះ​ផង​ដែរ។​

ប្រ​ភព​បញ្ជាក់ថា​៖ «​ដោយធ្វើអក្សរLED រត់ពីមុខហាង​"ទិញស៊ីមកាត​មិនចាំបាច់​ប្រើអត្ត​សញ្ញាណ​បណ្ណ" ​ដែលផ្ទុយ​ពីលិខិតរបស់​និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរសព្ទ័ដោយមិនយកអត្តសញ្ញាណបណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍»។

បច្ចុប្បន្ន​បុរសខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​កកំពុង​ក​សាង​សំណុំរឿង​បញ្ជូនទៅតុលាការ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម