• 2019-07-16 10:12:00
  • សេដ្ឋកិច្ច

កម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាលើកទី២បានផ្តល់នូវគំនិតអាជីវកម្មជាច្រើន

  • 2019-07-16 10:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការជោគជ័យកាលពីឆ្នាំមុន ក្រុមហ៊ុនអនុស្សាបានរៀបចំកម្មវិធីអាជីវកម្មខ្នាតតូច និង មធ្យមនៅកម្ពុជាម្តងទៀត ដែលនេះជាលើកទី២ហើយ។ កម្មវិធីនេះធ្វើឡើង នៅថ្ងៃទី២០-២១ ខែកក្កដា២០១៩នេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។

កម្មវិធីអាជីវកម្មខ្នាតតូច និង មធ្យមនៅកម្ពុជារៀបចំឡើងក្នុងគោលបំនងជំរុញយីហោ(Branding)របស់អាជីវកម្មក្នុងនិងក្រៅស្រុក ដើម្បីអោយពួកគេអាចផ្លាស់ប្តូរខាងពាណិជ្ជកម្ម បង្កើនការលក់និងការផ្សព្វផ្សាយ ក៏ដូចជាបង្កើតឱកាសក្នុងការវិនិយោគនិងការពង្រីកអាជីវកម្មពីវិនិយោគិននានា។

នៅក្នុងកម្មវិធីនេះបានប្រមូលនូវអាជីវកម្មថ្មីៗ ដៃគូរផ្គត់ផ្គង់ ក្រុមហ៊ុនលក់សិទ្ធិអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុជាង១០០ស្ដង់ ក្រៅពីនោះលោកអ្នកក៏អាចចូលរួមស្ដាប់នូវបទបង្ហាញអំពីជំនួញផ្ទាល់ខ្លួនរបស់សហគ្រិននិងម្ចាស់អាជីវកម្មផ្សេងៗដែលមកពីវិស័យសំខាន់ៗជាង២០ទៀត ដើម្បីអោយលោកអ្នកបង្កើតការយល់ដឹងពីផ្នត់គំនិតនៃការធ្វើអាជីវកម្ម។

ក្រុមហ៊ុនជាច្រើននិងច្រើនវិស័យនឹងរួមគ្នាតាំងបង្ហាញនូវដំណោះស្រាយថ្មីៗមានដូចជា៖ បច្ចេកវិទ្យា ធនាគារ ធានារ៉ាប់រង លក់រាយ ដឹកជញ្ជូន នាំចេញនាំចូល ផ្សព្វផ្សាយ ស្ថាបត្យកម្ម សិប្បកម្ម ចំណីអាហារ សម្លៀកបំពាក់ និង អាជីវកម្មfranchiseផងដែរ។

សម្រាប់ការចូលរួមក្នុងកម្មវិធីនេះដោយសេរី ហើយលោកអ្នកអាចចុះឈ្មោះទុកជាមុន៖ https://forms.gle/YmtrfCktX7ytbxsR7 កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាលើកទី២នេះ រៀបចំដោយក្រុមហ៊ុនអនុស្សា លោកហើយលោកអ្នកដែលចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីនេះអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events។ Facebook Page: https://www.facebook.com/pg/smeexpocambodia ឬ https://www.facebook.com/AnussaEventPlanner/

អត្ថបទ៖ Khun Pisith

មតិយោបល់