• 2019-07-16 07:18:38
  • សេដ្ឋកិច្ច

ចង់ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​វិស័យទេចរណ៍​មាន​ក្នុង​App មួយ​នេះ

  • 2019-07-16 07:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃនេះ​បានប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ដែល​ផ្ដល់​នូវ​ទិន្នន័យ​ទាក់ទង​នឹង​តំបន់ទេសចរណ៍ ភោជនីយដ្ឋាន កន្លែង​ស្នាក់​នៅ និង​អាកាសធាតុ​ជា​ដើម ដើម្បី​សម្រួល​​ដល់អ្នកទេសចរក្នុង​ការ​ស្វែង​រកព័ត៌មាន។

(រូបភាព៖ ក្រ​សួងទេសចរណ៍)

ក្រ​សួងទេសចរណ៍​នៅ​ថ្ងៃនេះ​នាទីក្រុង​សៀម​រាប បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​កម្មវិធីទូរសព្ទ​ដៃឈ្មោះថា Kingdom of Wonder ជា​លើក​ដំបូង​របស់​ខ្លួន​។

ក្នុង​កម្មវិធី​ទូរសព្ទ​នេះ បើ​តាម​ប្រ​ភព​ពី​ក្រ​សួង​ទេសចរណ៍​បញ្ជាក់ថា​មាន​ផ្ទុក​ព័ត៌មាន​ទាក់ទង​នឹង​វិស័យទេចរណ៍​មាន​ដូច​ជា​គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីដ្ឋាន កន្លែង​ស្នាក់នៅ មធ្យោបាយធ្វើដំណើរ និង​ពត៌មាន​មួយ​ចំនួន​ផ្សេង​ទៀត។

(រូបភាព៖ ក្រ​សួងទេសចរណ៍)

ប្រភព​ដដែល​បន្តថា​ពត៌មាន​ក្នុង​កម្មវិធីទូរសព្ទដៃនេះនឹង​ផ្ដល់ភាពងាយ​ស្រួល​ដល់​អ្នកទេសចរ​ក្នុង​ការ​ស្វែង​រកព័ត៌មាន និង​គ្រប់ជ្រុងជ្រោយ ទាំងអ្នក​ដែល​មាន​បំណង​មកទស្សនាកម្ពុជា​ពេល​បច្ចុប្បន្ន និង​អនាគត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម