• 2019-07-16 08:15:09
  • ព័ត៌មាន

ទង្វើ​មួយចំនួន​ត្រូវអាជ្ញាធរចាត់ទុក​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​គុណតម្លៃ​របស់​ប្រាសាទអង្គរ​

  • 2019-07-16 08:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា​លើកឡើថាទង្វើ​មួយចំនួន​របស់​អ្នក​ទៅ​លេង​តំបន់​​អង្គរកំពុង​តែ​បានធ្វើ​ឲ្យប៉ះពាល់ដល់ទីសក្ការៈ សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅ ជាពិសេស​បាននិង​កំពុង​ធ្វើឱ្យ​បាត់បង់​ជាបណ្តើរៗ​នូវ​ភាពអច្ឆរិយៈ ភាព​ជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ។

នៅ​លើ​ទំពរ​ហ្វេស​ប៊ុក​របស់អាជ្ញាធរជាតិ​អប្សរា​នារសៀល​នេះ បាន​សរសេរថា​បច្ចុប្បន្ននេះខ្លួន​បានសង្កេត​ឃើញ​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​តូច​ពុំបាន​ផ្ដល់​គុណ​តម្លៃដល់​ប្រសាទអង្គរវត្ត​ជា ទីកន្លែង​ពិសិដ្ឋ​ដែល​ប្រជាជន​ខ្មែរ​តែង​តែគោរពបូជា ប្រតិបត្តិ​នូវជំនឿសាសនា​ជាទីសក្ការៈ​ខ្ពង់ខ្ពស់​បំផុតរបស់ខ្លួននិងជា​ប្រាសាទដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់​ទុកថាតំណាងឱ្យចក្រវាឡនោះទេ​។

ប្រ​ភព​ដដែល​បន្តថា​មូល​ហេតុ​កឺថា​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​តួច​បាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្ម​ច្រាំង​កសិន្ធុប្រាសាទ​អង្គរវត្ត លើ​ខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍​បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវ សំរាម​ដែលបង្កកា​រប៉ះពាល់​ដល់ទី​សក្ការៈ សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

ប្រ​ភព​សរសេរទៀតថា៖ «ទង្វើទាំងនេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏​ធ្វើឱ្យភ្ញៀវទេសចរ​បរទេសបាត់​បង់នូវជំនឿ​មកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា»។

ជាមួយ​គ្នានេះ​អាជ្ញាធរជាតិអប្សរា​បានអំពាវនាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បញ្ឈប់​រាល់​សកម្មភាពទាំងឡាយ​ណាដែល​ប៉ះពាល់​ដល់​គុណតម្លៃប្រាសាទកេរដូនតា​មួយនេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម