• 2019-07-17 00:10:00
  • សុខភាព

ទម្លាប់មិន​ហូប​អាហារពេលព្រឹកប្រ​ឈមនឹង​ភាគរយ​ស្លាប់​ដោយ​សារជំងឺបេះដូង​ខ្ពស់​

  • 2019-07-17 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាថ្មី​មួយ​បង្ហាញ​ថា​អ្នក​ចូល​ចិត្ត​អត់ទទួលទាន​អាហារពេល​ពេលព្រឹក​ប្រឈម​គ្រោះ​ថ្នាក់​ស្លាប់​ដោយ​ជំងឺទាក់ទង​នឹង​សសៃឈាម​​បេះ​ដូង​៨៧​ភាគ​រយ​ខ្ពស់ជាង​អ្នក​ដែល​ទទួលទាន​អាហារ​ពេល​ព្រឹក​ជាប្រ​ចាំ។

ការ​សិក្សា​នេះ​ទើប​ចុះ​ផ្សាយ​នៅ​ក្នុងJournal of American College of Cardiology​កាលពី​ថ្ងៃចន្ទ។ ដោយ​គិត​ទាំង​អាយុ ភេទ ការរស់នៅ របប​អាហារ​និង​ទម្ងន់​ខ្លួន​ជាដើមនោះ ការសិក្សា​នេះ​រក​ឃើញ​ថា​អ្នក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​សារជំងឺ​បេះដូង​៨៧​ភាគរយ​ខ្ពស់ជាង​អ្នក​ទទួលទាន​ជាប្រ​ចាំ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ Wie Bao ជំនួយ​ការ​សាស្រ្តាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវជាន់​ខ្ពស់​លើប្រ​ធានបទនេះ។

លោក​បន្តថា៖ «មាន​កត្តា​ប្រ​ឈម​នឹង​ជំងឺ​ទាក់ទង​នឹង​សសៃឈាម​បេះដូង​នេះ​មួយ​ចំនួន ដូចជា​ឡើង​សម្ពាធឈាម...​ការ​រក​ឃើញ​របស់​យើង​ស្របជាមួយ​នឹង​ការ​រកឃើញ​មុនៗដែរ ដែល​បង្ហាញ​ថា​ការមិនទទួលទាន​អាហារ​ពេល​ព្រឹកគឺមាន​ទំនាក់ទំនងខ្លាំង​ទៅ​នឹង​ហានិភ័យ​នៃការ​ស្លាប់​ដោយ​សារ​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​បេះដូង»។

ជំងឺ​ទាក់ទង​នឹង​សរសៃ​ឈាមបេះ​ដូងនេះសំដៅ​ដល់​ជំងឺ​គាំង​បេះ​ដូង និងជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ដែលជា​ប្រ​ភេទជំងឺ​សម្លាប់​មនុស្ស១៥,២លាននាក់​ក្នុង​ឆ្នាំ២០១៦៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់