• 2019-07-16 08:30:08
  • ព័ត៌មាន

អ្នកជ្រមុជទឹកភ្ញាក់ផ្អើលខ្លាំង ក្រោយប្រទះឃើញខ្ញែរសមុទ្រយក្សទំហំប៉ុនមនុស្ស (មានវីដេអូ)

  • 2019-07-16 08:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជ្រមុជ​ទឹក​ជន​ជាតិ​អង់គ្លេស​មួយក្រុម បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ជា​​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​ខ្ញែរ​សមុទ្រ​យក្ស​ដែល​មាន​ទំហំ​ប៉ុន​មនុស្ស​នៅ​ឆ្នេរ Falmouth ទីក្រុង Cornwall​កាល​ពី​ថ្ងៃ​ទី ១៣​ខែ​កក្កដា​កន្លងទៅ។

ខណៈ​ពេល​ដែល​កំពុង​ថត​ជីវិត​សត្វ​សមុទ្រ​ឲ្យ​កម្មវិធី BBC Earth អ្នក​ជ្រមុជ​ទឹក Dan Abbott និង​ជីវវិទូ Lizzie Daly បាន​ប្រទះ​ឃើញ​ខ្ញែរ​សមុទ្រ​យក្ស​តែ​ម្ដង។ យោង​តាម​អ្នក​ថត​រូប​ក្រោម​ទឹក Dan ឲ្យដឹង​ថា ​ខ្ញែរ​សមុទ្រ​យក្ស​នេះ មាន​ប្រវែង​ប្រហែល​ជាង ១ម៉ែត្រ​កន្លះ ហើយ​ទទឹង​ជិត​កន្លះ​ម៉ែត្រ។ ប្រភព​ដដែល​បន្ដ​ថា នេះ​ជា​សត្វ​ខ្ញែរ​សមុទ្រ​យក្ស​ធំ​បំផុត​ដែល​ខ្លួន​ទើប​ជួប​ប្រទះ ហើយ​វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។

គួរ​ឲ្យ​ដឹង​ថា ជា​រឿយៗ​គេ​ប្រទះ​ឃើញ​សត្វ​ខ្ញែរ​សមុទ្រ​ជា​ច្រើន​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​សមុទ្រ​នៃ​ចក្រភព​អង់គ្លេស ហើយ​ពួកវា​អាច​មាន​ទម្ងន់​រហូត​ដល់ ២៥​គីឡូក្រាម​ឯ​ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម