• 2019-07-16 10:56:42
  • ព័ត៌មាន

ខេត្ត​កំពត​ទាក់ទាញ​ការវិយោគ​រហូតដល់​៤​លាន​ដុល្លារ​អាមេរិក​លើ​លំ​នៅ​ដ្ឋាន​បែប​ធម្មជាតិ​

  • 2019-07-16 10:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លំនៅដ្ឋាន​បែប​ធម្មជាតិ​នៅ​ខេត្ត​កំពត​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ធំៗ រីស៊តផ្កា​ឈូករ័ត្ន​បាន​វិនិយោគ ៤លាន​ដុល្លារ ដើម្បី​ជំរុញវិស័យ​លំនៅ​ដ្ឋាន​ និង​រមណីយដ្ឋាន​បែប​ធម្មជាតិ​។​

​ខេត្ត​កំពត​មាន​អំ​ណោយ​ផល​សម្រាប់​ការ​អភិវឌ្ឍវិស័យ​លំនៅ​ដ្ឋាន​លំហែ​កាយ​បែប​ធម្មជាតិ​ដែល​​សម្រាប់​ឱកាស​វិនិយោគ​ កាលពី​សប្តាហ៍​មុន​ រីស៊ត​ផ្កាឈូករ័ត្ន​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បុក​គ្រឹះ​សាងសង់​ នៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រឹង ​ស្រុក​ទឹកឈូ​ ខេត្ត​កំពត​ដែល​បាន​បោះ​ទុន​រហូត​ដល់​៤​លាន​ដុល្លារ​អាមេរិក​លើគ​ម្រោង​។ ​ ​លោក​ នួន អក ជាអគ្គនាយក រីស៊ត​ផ្កាឈូករ័ត្ន​បាន​មាន​ប្រសាសន៍​ថា​ គម្រោង​រីស៊ត​ផ្កា​ឈូក​រ័ត្នជា​គម្រោង​មួយ​ដំបូង ក្នុង​ចំណោម គម្រោងរីស៊ត​ និង​សណ្ឋាគារ​ លំដាប់​ផ្កាយ​រហូត​ដល់​ ២០​កន្លែង​ជាប់ៗ​គ្នា​។​

​លោក​ នួន​ អក​ បាន​មាន​ប្រសាសន៍​ថា​ «​មូលហេតុ​ដែល​ក្រុមហ៊ុន​កំពត​ឋានសួគ៍​ បាន​សម្រេច​ចិត្ត​ ចំណាយ​ទឹកប្រាក់​រហូតដល់​ ៤​លាន​ដុល្លារ​ ដើម្បី​សាង​សង់​ រីស៊ត​ ផ្កា​ឈូករត្ន័​ ព្រោះ​ដោយ​ឃើញ​ថា​ តំបន់​នេះជា​ តំបន់​ធម្មជាតិ​មួយ​ ដែល​មាន​ដៃសមុទ្រ​ជាច្រើន​បាន​ចូល​មកដល់​ ដែល​មាន​អាយុ​កាល​រហូត​ ដល់​រាប់ពាន់​ឆ្នាំ​ ដែល​ជា​ទីតាំង​គួរ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​ផងដែរ​។​»​

​លោក​ ស៊ឹម​ សុខជា​ អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពត​ បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ខេត្ត​កំពត​គឺមាន​ក្រុមហ៊ុន​សាងសង់​ជា​ច្រើន​មក​ ដែល​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ ហើយ​វិស័យ​ដីធ្លី​គឺ​កំពុង​ឡើងថ្លៃ​ដូចគ្នា​។ លោក​បាន​បញ្ជាក់​ថា ចំពោះ​គម្រោ​ង​រីស៊ត​ផ្កាឈូករ័ត្ននេះ គឺ មាន​លិខិតអនុញ្ញាត​សម្រាប់​សាងសង់​ត្រឹមត្រូវ ដែល​បាន​អនុញ្ញាត​ពី​ខាង​រដ្ឋបាល​ក្រុង​ផងដែរ​៕

អត្ថបទ៖ Sponsored ប្រែសម្រូលដោយ​ ចេង សុខហ័ង

មតិយោបល់