• 2019-07-17 01:46:12
  • ព័ត៌មាន

កាន់តែធ្ងន់ធ្ងរ! ហ្វីលីពីនប្រកាសអាសន្ន ក្រោយផ្ទុះជំងឺគ្រុនឈាមសម្លាប់ជិត ៥០០នាក់

  • 2019-07-17 01:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន បាន​ប្រកាស​អាសន្ន​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​គ្រុន​ឈាម​ក្រោយ​ពេល​ដែល​ជំងឺ​នេះ​ផ្ទុះ​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ជាង ៤៥០​នាក់​ស្លាប់​ចាប់​តាំង​ពី​ខែ​មករា​មក។

យោង​តាម​របាយការណ៍​បង្ហាញ​ថា ប្រមាណ​ជា ១០​ម៉ឺន​ករណី​នៃ​ជំងឺ​គ្រុន​ឈាម​ត្រូវ​បាន​រាយការណ៍​ទូទាំង​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ ២០១៩​នេះ ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​ដល់ ៨៥% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ករណី​ច្រើន​បំផុត​នៃ​ជំងឺ​នេះ ត្រូវ​បាន​ប្រកាស​នៅ​តំបន់​ចំនួន ៤​ដូច​ជា Mimaropa, Western Visayas, Central Visayas និង Northern Mindanao ដែល​មាន​ប្រជាជន​ច្រើនជាង ២០​លាន​នាក់ ឬ​ស្មើ​នឹង ២០%​នៃ​ប្រជាជន​ហ្វីលីពីន។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​មន្ត្រី​ក្រសួង​សុខាភិបាល កំពុង​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​តាម​ដាន​ស្ថានភាព​នៅ​តំបន់​ចំនួន ៩​ផ្សេង​ទៀត​រួម​ទាំង​ទីក្រុង Davao ដែល​ជា​កន្លែង​កំណើត​របស់​ប្រធានាធិបតី ឌូតឺតេ​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់