• 2019-07-17 04:50:00
  • សុខភាព

ការពារប្រសើរជាងព្យាបាល! យល់ដឹងនិងទៅពិនិត្យសុខភាពនៅCKCC ទាំងអស់គ្នា

  • 2019-07-17 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​ជា​កត្តា​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា​គ្រប់​ភេទ​គ្រប់​វ័យ។​មាន​សុខ​ភាព​ល្អ​ទើប​ធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល​ សង្គម​ជាតិ​រីក​ចម្រើន​ ព្រម​ទាំង​ផ្តល់​ភាព​រីករាយ​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន​ទៀត​ផង។​ ការ​យល់​ដឹង​ពី​ការ​រស់​នៅ​និង​ថែ​ទាំ​សុខភាព​ឲ្យ​ល្អ​រឹងមាំ​ជា​រឿង​ចាំបាច់​ដែល​គួរ​ធ្វើ​ជា​ជាង​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លើ​ការ​ព្យាបាល។​

ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​មាន​ការ​រៀប​ចំ​ ទិ​វា​លើក​កម្ពស់​សុខភាព​ Healthtime​ Festival ដោយ​ក្រុមហ៊ុន​ Healthtime​ Corporation។​ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង​ដែល​ត្រឹមត្រូវ​ស្តី​ពី​សុខភាព​ជូន​ដល់​សាធារណ​ជន​ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​ ២០​ ទៅ​៣៥​ឆ្នាំ។​

តាម​រយៈ​ទិវា​នេះ​ លោក​អ្នក​នឹង​បាន​ចូល​រួម​សកម្មភាព​សប្បាយ​ជា​ច្រើន​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ការងារ​របស់​ Healthtime​ Corporation​ ដែល​នឹង​ផ្តល់​កម្មវិធី​សុខ​ភាព​ល្អ​ៗ​ដល់​លោក​អ្នក​ ដូចជា៖​

  • ការពិគ្រោះ និងពិនិត្យសុខភាពជាមួយគ្លីនិកកំពូលៗនៅកម្ពុជា ដូចជាគ្លីនិកឯកទេសអេគីប គ្លីនិកស្បែកប៊ីស៊ី
  • ជួបជាមួយ ព្រះ ភិក្ខុ វជិរប្បញ្ញោ​​ គូសុភាព
  • តេស្តឧបនិស្ស័យ និងអត្តចរិតរបស់អ្នកជាមួយ Brain Scan Test
  • កម្មវិធីពង្រឹងសុខភាពផ្លូវចិត្ត ដោយលោក នឹម ឈុន្នី សហស្ថាបនិក ក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA
  • ការចែករំលែកពីការថែទាំសុខភាព និងអាហារូបត្ថម្ភ ដោយវាគ្មិនល្បីឈ្មោះ
  • សិក្ខាសាលាពីជំងឺកាចសាហាវនៅកម្ពុជា និងការពិភាក្សាជាក្រុមជាមួយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេស។

កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨ព្រឹក​ដល់​ម៉ោង​ ៥ល្ងាច​ នៅ​ Multi-purpose​ hall​ មជ្ឍ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-កូរ៉េ​(CKCC)។​ លោក​អ្នក​អាច​ចូល​រួម​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​ក្នុង​វគ្គ​សិក្ខា​សិលា​និង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ។​ ចំណាយ​ ៥ដុល្លារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​សុខភាព​ ឬ​ ចូល​រួម​ក្នុង​វគ្គ​ហាត់​យោគៈ​(Yoga)។​

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖​ ទូរសព្ទ : ០៧៧ ៨៨៨ ០៧៥ ឬតាមរយៈ​ Facebook Page: Healthogo, by Healthtime

អត្ថបទ៖ Khun Pisith

មតិយោបល់
អត្ថបទពេញនិយម