• 2019-07-17 08:20:07
  • ព័ត៌មាន

ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ក្រោយរំលោភសម្លាប់ភ្ញៀវទេសចរអាល្លឺម៉ង់

  • 2019-07-17 08:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ថៃ​ជា​អ្នក​ប្រមូល​សំរាម​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ក្រោយ​ពេល​ដែល​រូប​គេ​រំលោភ​សម្លាប់​ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អាល្លឺម៉ង់។

លោក Ronnakorn Romruen ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​កាល​ពី​ខែ​​មេសា​កន្លង​ទៅ រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​វ័យ ២៧​ឆ្នាំ​ជនជាតិ​អាល្លឺម៉ង់​កប់​ក្រោម​ស្លឹក​ឈើ និង​ដុំ​ថ្ម​នៅ​កោះ Sichang។ យោង​តាម​ដីកា​របស់​តុលាការ​ឲ្យ​ដឹង​ថា ជន​ល្មើស​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន នៅ​ពេល​ដែល​រូប​គេ​រំលោភ​សម្លាប់​ជន​រងគ្រោះ។ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ព្យាយាម​រត់គេច បុរស​ជា​ជន​ល្មើស​បាន​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​ក្បាល និង​មុខ​ដែល​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ជីវិត។ លោក Ronnakorn ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ, សម្លាប់, លាក់បាំងសាកសព និង​ការប្រើប្រាស់​ថ្នាំ​ញៀន។ ជា​លទ្ធផល តុលាការ​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​រូប​គេ​ដោយ​ចាក់​ថ្នាំ​សម្លាប់​នៅ​ថ្ងៃ​ពុធ​នេះ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​ថៃ​បាន​កាត់​ទោស​ប្រហារ​ជីវិត​លើក​ដំបូង​បង្អស់​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក ដោយ​ជន​ល្មើស​វ័យ ២៦​ឆ្នាំ​ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់​ដូចគ្នា៕

ប្រភព៖ www.afp.com ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី