• 2019-07-17 09:36:26
  • ចរាចរណ៍

សម្តេច ស ខេង ដាក់វិធានការ​ឲ្យ​សមត្ថកិច្ច​ឃាត់​អ្នកជិះម៉ូតូ​គ្មាន​មួក​សុវត្ថិ​ភាព​មិនឲ្យ​ទៅ​មុខ

  • 2019-07-17 09:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រ​ឡាហោម​ ស ខេង រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​នៅ​ថ្ងៃនេះ​ដាក់​ចេញ​នូវ​វិធានការ​ចាប់ឃាត់​​អ្នក​ជិះ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​​បើ​មិន​រក​មួក​សុវត្ថិភាពមកពាក់​ដើម្បីធ្វើ​ដំណើរ។

​ក្នុង​ពិធី​​បូក​សរុប​លទ្ធផលការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆមាសទី១​ឆ្នាំ២០១៩ នារសៀលនេះ សម្តេច ថ្លែង​ថា​វិធានការ​នេះនឹង​ត្រូវ​អនុវត្តមួយខែ​សិន​ទាំង​នៅរាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។

សម្រាប់​វិធានការ​នេះ សម្តេច​ថា​អ្នក​ជិះ​ម៉ូតូ​ដែល​គ្មាន​មួក​នឹង​ត្រូវ​សមត្ថកិច្ច​ឃាត់ទុក​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខនោះទេ ដរាបណា​រក​មួក​សុវត្ថិភាព​មក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ដំណើរ​បន្ត។

សម្តេច​មាន​ប្រ​សាសន៍ថា៖ «នេះមិនមែនជា​​វិធានការព្រៃផ្សៃទេ តែ​ជាវិធានការទន់ភ្លន់ ម៉ឺង​ម៉ាត់​ដើម្បីអាយុជីវិត​ពួកគាត់...​ពល​រដ្ឋ​ខ្លះ​ខ្លាច​ប៉ូលិសជា​ងច្បាប់ ធ្វើរឿង​នេះ​មួយ​ខែ បន្ទាប់​មក​ចាំផាកពិន័យ​តាម​ច្បាប់ដែលមាន​ជា​ធរមាន...ស្រួល​ធ្វើ មិន​ពិបាកទេ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់