- 2019-07-18 02:44:20
- ព័ត៌មាន
ចង់ស្អាតពីចុងសក់ដល់ចុងជើង អាចទៅ “ចាស្មីន ស្គីនឃ័រ”
- 2019-07-18 02:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្អាតពីចុងសក់ដល់ចុងជើង អាចទៅ “ចាស្មីន ស្គីនឃ័រ”
ចន្លោះមិនឃើញ
លោកអ្នកដែលចង់បានផលិតផលថែរក្សាសម្រស់សុទ្ធិ១០០% មកពីប្រទេសបារាំង និង ប្រទេសកូរ៉េ ពិតមែនទេ “ចាស្មីន ស្គីនឃ័រ” អាចជួយលោកអ្នកបាន ដោយក្រុមហ៊ុនបាននាំចូលនៅផលិតផលថែរក្សាស្រស់ជាច្រើនមុខ ដើម្បីបម្រើជូនអតិថិជន។
ចាស្មីន ស្គីនឃ័រ គឺជា ហាងថ្មីមួយទើបនិងដាក់ឲ្យដំណើរការកាលពីថ្ងៃ ទី១៧ ខែ កក្កដា ឆ្នាំ ២០១៩ក្នុងនោះខាងក្រុមហ៊ុននាំចូល ផលិតផលដែលកំពុងតែមានភាពល្បីល្បាញលើពិភពលោកសរុបមាន៨មុខ ក្នុងនោះមានដូចជា៖
ទី១/ 11Village Factory ទី២/L’OREAL, ទី៣/ SANSiRO ទី៤/ Golden Rose, ទី៥/ Guinot ទី៦/ SK-II ទី៧/ KLORANE ទី៨/ ELANCYL
ដោយផលិតផលទាំងនេះ សុទ្ធតែជាផលិតផល ដែលមានម៉ាកយីហោមានគុណភាពហើយកំពុងតែល្បីខ្លាំងនៅលើពិភពលោក។ តាមការឲ្យលើកឡើងពីអ្នកស្រី ណែម សុភាព ប្រធានផ្នែកទីផ្សាររបស់“ចាស្មីន ស្គីនឃ័រ” ដោយសារតែក្រុមហ៊ុនមើលឃើញផលិតផលដែលបានរៀបរាប់ខាងលើ ជាផលិតផលមានគុណភាពហើយមានភាពល្បីខ្លាំងនៅពិភពលោក ជាពិសេស ប្រទេសបារាំងនិង កូរ៉េ ទើបក្រុមហ៊ុនសម្រេចនាំចូលមក លក់នៅទីផ្សារប្រទេសកម្ពុជា។
ជាជំហានដំបូង“ចាស្មីន ស្គីនឃ័រ” សាកល្បងនាំចូលតែ៨មុខនេះសិន ហើយជំហានបន្ទាប់ ក្រុមហ៊ុននិងនាំចូលផលិតផលជាច្រើន មុខផ្សេងទៀត។ ចំពោះតម្លៃវិញ ក្រុមហ៊ុនបានដាក់លក់យ៉ាងធូរថ្លៃបំផុតដែលគ្រប់ៗគ្នាអាចទទួលយកបាន។
ប្រធានទីផ្សារ ដដែលសង្ឃឹមយ៉ាងមុតមាំថា “ចាស្មីន ស្គីនឃ័រ” និងក្លាយជា ជម្រើសថ្មីមួយទៀតប្រកបដោយទំនុកចិត្ត របស់អតិជនដែលនិយមប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សសុទ្ធ១០០% ហើយក្រុមហ៊ុន ធានា បម្រើជូនអតិថិជនមិនឲ្យខកបំណងឡើយ។
អ្នកស្រី ណែម សុភាព បានលើកឡើងទៀតថា អតិថិជនមុនសម្រេចចិត្តប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ទទួលបានគុណភាពគួរតែ ពិនិត្យសិក្សាពីស្លាកយីហោ ម៉ាកឲ្យបានច្បាស់សាល់ ថារបស់ទាំងនោះ សុទ្ធឬក្លែងក្លាយ ស្របពេលដែលនៅលើទីផ្សារនាពេលបច្ចុប្បន្ន មានផលិតផលក្លែងក្លាយច្រើនណាស់កំពុងចរាចរណ៍ ដូចនេះការមកហាង“ចាស្មីន ស្គីនឃ័រ” គឺជាជម្រើសដ៍ត្រឹមត្រូវបំផុត។
ទន្ទឹមនិងការបើកសម្ពោធហាងថ្មីនេះក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូចែកចាយបន្ត គ្រប់២៥ រាជធានី ខេត្ត ក្រុង ផងដែរ។
ដើម្បីអបអរការបើកហាងថ្មីនេះ“ចាស្មីន ស្គីនឃ័រ” មានការចុះតម្លៃគ្រប់មុខទំនិញទាំងអស់ចាប់ពី៣០ទៅ៥០%។ ដូចនេះ ប្រសិនបើលោកអ្នកមានបំណងចង់ សាកល្បងប្រើផលិតផលឬ ចង់ក្លាយជាភ្នាក់ងារ ដំណាងចែកចាយបន្តពីក្រុមហ៊ុន សូមអញ្ជើញ មក ហាង ចាស្មីន ស្គីនឃ័រ មានអាស័យដ្ឋាន ផ្ទះលេខ ១៧៥ ផ្លូវលេខ ២៧៤ សីហនុ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា ភ្នំពេញ។ លេខទូរស័ព្ទ 010 51 5651,095 80 2651៕