• 2019-07-18 06:32:32
  • ព័ត៌មាន

ជប៉ុនទៀតហើយ! ឆេះស្ទូឌីយោគំនូរជីវចលនៅក្យូតូ ស្លាប់យ៉ាងហោច ១២នាក់

  • 2019-07-18 06:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១២​នាក់ ត្រូវ​បាន​ស្លាប់​និង​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន ក្រោយ​ពេល​ដែល​ស្ទូឌីយោ​ស្ទូឌីយោគំនូរជីវចល​​មួយ​នៅ​ទីក្រុង​ក្យូតូ​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោង​តាម​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ម៉ោង​ក្នុង​តំបន់។ ជា​ជំហាន​បឋម អាជ្ញាធរ​ឲ្យ​ដឹង​ថា​ហេតុការណ៍​ឆេះ​នេះ អាច​បណ្ដាល​មក​ពី ​ការ​លួច​ដុត​ប៉ុន្តែ​ចំពោះ​មូល​ហេតុ​ពិត​ប្រាកដ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ។ ចំណែក​ឯ​មនុស្ស​យ៉ាង​ហោច ៣៥​នាក់​ផ្សេង​ទៀត​រង​របួស​ដោយ​ក្នុង​នោះ ១០​នាក់​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​បន្ដ។ ក្រៅ​ពី​នេះ សារព័ត៌មាន​រដ្ឋ​ជប៉ុន NHK ឲ្យ​ដឹង​ដែរ​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​លួច​ដុត​ស្ទូឌីយោគំនូរជីវចល​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពី​អត្ដ​សញ្ញាណ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ មក​ទល់ពេលនេះខាង​ក្រុមហ៊ុន​ស្ទូឌីយោគំនូរជីវចល ក៏​នៅ​មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ណា​មួយ​ទាក់​ទង​នឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ផង​ដែរ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់